ស្ត្រីម្នាក់ ព្រីនរូបស្រីទាំងអស់ ដែលប្តីនាងចុច Like នៅលើ Instagram សម្រាប់ជាកាដូថ្ងៃនៃក្តីស្រឡាញ់

អ្នកប្រើ TikTok ម្នាក់បានល្បីបន្ទាប់ពីនាងបានចែករំលែកកាដូទិវានៃក្តីស្រឡាញ់ដែលនាងបានធ្វើសម្រាប់ប្តីរបស់នាង។

ស្ត្រីមានឈ្មោះ Gloria នៅលើ TikTok បានប្រមូលបានការមើលជាង ១៤ លានដងសម្រាប់វីដេអូរបស់នាងដែលបានសរសេរថា "តើអ្នកឱ្យអ្វីទៅសង្សារបស់អ្នកសម្រាប់ថ្ងៃនៃក្តីស្រឡាញ់?"។

នាងនិយាយនៅពេលចាប់ផ្តើមនៃវីដេអូខណៈពេលនាងបង្ហាញប្រអប់នោះថា "ឃើញអ្នកទាំងអស់គ្នាចែករំលែកនូវអ្វីដែលពួកគេមានសម្រាប់ថ្ងៃនៃក្តីស្រឡាញ់ ខ្ញុំគិតថាខ្ញុំនឹងចែករំលែករបស់ខ្ញុំដែរ"។

"ខ្ញុំឱ្យប្តីរបស់ខ្ញុំនូវប្រអប់ដ៏គួរឱ្យស្រលាញ់មួយនេះ ហើយវាពេញទៅដោយរូបថតស្រីក្មេងៗទាំងអស់ដែលគាត់ចូលចិត្តនៅលើ Instagram ។ សង្ឃឹមថាគាត់ចូលចិត្ដវាណាស់!"។

វីដេអូនេះបានជំរុញឱ្យមានមតិយោបល់រាប់ពាន់ពីសំណាក់អ្នកទស្សនា ដែលបានសរសើរ Gloria សម្រាប់កាដូដ៏ល្អពេកក្រៃនេះ៕


 

-->
adverise with khmeread