ពលរដ្ឋម្នាក់លបឆ្លងដែនតាមច្រករបៀង ចៃដន្យជាន់មីនបណ្តាលឱ្យរបួសជាទម្ងន់

បន្ទាយមានជ័យ ៖ មានប្រជាពលរដ្ឋម្នាក់បានលបឆ្លងដែនតាមច្រករបៀង ចៃដន្យជាន់មីនបណ្តាលឱ្យរងរបួសជាទម្ងន់កើតឡើង ស្ថិតនៅចំណុចព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង៧ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា ក្រោយទទួលព័ត៌មានថា មានប្រជាពលរដ្ឋជាន់មីនដែលឆ្លងដែនដោយខុសច្បាប់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង៧ និង៣០នាទីយប់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំង និងយកជនរងគ្រោះមកមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ យឿនរ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួស ដាច់ជើង ខាងស្តាំត្រឹមជង្គង់។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកមង្គលបូរី៕

-->
adverise with khmeread