យុវជន​​៩នាក់​បើកម៉ូតូ​កែច្នៃស៉ីម៊ាំងបង្កសំលេងឮខ្លាំងខុសលក្ខណៈបច្ចេកទេស​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ​ ៖ យុវជន​​សរុប៩នាក់​ ​មកពីខេត្តកំពង់ស្ពឺ​៥​នាក់ ខេត្ត​តាកែវ​៣​នាក់​ និ​ងរាជធានីភ្នំពេ​ញ​ម្នាក់​ ត្រូវ​បានប៉ូលិស​ស្រុក​ភ្នំស្រួច​ ​ឃាត់ខ្លួននាថៃ្ង​ទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ខណៈពួកគេបាន ប្រើប្រាស់​ម៉ូតូ​កែច្នៃស៊ីម៉ាំង «បង្កសំលេងឮខ្លាំងខុសលក្ខណៈបច្ចេកទេស​» នៅភូមិ​ទី៤​ ឃុំត្រែង​ត្រ​យឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិយាយថា ការឃាត់ខ្លួនយោងតាម​សេចក្ដី​ណែនាំ​លេខ​​ ​០០១​ ល.ប.ក​ ចុះថៃ្ងទី១៥​ ខែមករា​ ឆ្នាំ​២០២១​ ក្រសួង​ម​ហាផ្ទៃ​ ស្ដីពី​ការ​បង្កសម្លេងរំខានដោយយានយន្ដគ្រប់ប្រភេទ​។ យុវជន៩នាក់ដែលបានឃាត់ខ្លួនរួមមាន ១-ឈ្មោះ ស៊ិន សាមាន ភេទប្រុស អាយុ១៨ឆ្នាំ​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​, ២-ឈ្មោះ ប៊ុត សារ៉ុម ភេទប្រុស អាយុ២១ឆ្នាំ ឃុំទំព័រមាស ស្រុកសំរោងទង, ៣-ឈ្មោះ ឈិត សុខខៅ ភេទប្រុស អាយុ២៤ឆ្នាំ ឃុំទំព័រមាស ស្រុកសំរោងទង, ៤-ឈ្មោះ សុន ផា ភេទប្រុស អាយុ១៦ឆ្នាំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ៥-ឈ្មោះ ខន សុខេង ភេទប្រុស អាយុ១៨ឆ្នាំ សង្កាត់កណ្តោលដុំ ក្រុងច្បារមន, ៦-ឈ្មោះ ថន ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិត្រពាំងកន្សោម ឃុំត្រពាំងកន្សោមខាងត្បូងស្រុកត្រាំកក់ ខេត្តតាកែវ, ៧-ឈ្មោះ ណុប ឆរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតុំ ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ, ៨-ឈ្មោះ កប ណាត់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ​ក្រសាំងពុល ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ និង៩-ឈ្មោះ ថាន់ ចាន់តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅ​ភូមិអណ្តូងមួយ ឃុំសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក​ព្នៅ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបន្តថា យុវជនទាំង៩នាក់ត្រូវ​បាន​ធ្វើការអប់រំណែនាំឱ្យ​ធ្វើការផ្លាស់ប្តូរស៉ីម៉ាំងដែលឮខ្លាំងចេញ​ ដាក់ជំនួសមកវិញនូវស៊ីម៉ាំង​ដូចដើម រួចធ្វើកិច្ចសន្យាឈ​ប់ឱ្យកែច្នៃ​បន្ដ​ទៀត ហើយបានប្រគ​ល់ជូនអាណា​ព្យា​បា​ល​ទទួល​យកទៅគ្រប់គ្រង​ និ​ងអប់រំបន្ដ៕

-->
adverise with khmeread