Trent Alexander-Arnold ប្រាប់ឲ្យមិត្តរួមក្រុមឲ្យពង្រឹងស្មារតីក្នុងស្ថានភាពលំបាក បន្ទាប់ពីចាញ់ក្រុម Leicester

        កីឡាករ Trent Alexander-Arnold បានព្រមានមិត្តរួមក្លឹប Liverpool ថា ពួកគេត្រូវតែផ្លាស់ប្តូរស្មារតីនៅក្នុងស្ថានភាពលំបាក បន្ទាប់ពីក្រុម Liverpool ប្រកួតចាញ់ក្រុម Leicester ។

        ក្រុម Liverpool មានឱកាសនាំមុខ ១-០ មុន ហើយគ្រប់គ្រងបានល្អរហូតដល់នាទី៧៨នៅពេលកីឡាករ James Maddison ទាត់បាល់ហ្វ្រីឃីកចូលទី។

        បន្ទាប់មកទៀត ក្រុមហង្សក្រហមភ្លាត់ស្នៀតផ្តល់ឱកាសដល់ខ្សែប្រយុទ្ធ Jamie Vardy ទាត់បាល់បញ្ចូលទីដោយស្រួល មុនពេលកីឡាករ Harvey Barnes បន្ថែមមួយគ្រាប់ទៀត។

         Alexander-Arnold បាននិយាយថា "ខ្ញុំគិតថា នាទី ៧០ និង ៧៥ យើងធ្វើបានល្អ ប៉ុន្តែចាប់ផ្តើមមានបញ្ហានៅពេលបន្ទាប់"។

        Alexander-Arnold បាននិយាយថា "ខ្ញុំគិតថា យើងត្រូវតែពង្រឹងស្មារតីនៅក្នុងស្ថានភាពលំបាកដែលយើងជួប។ បរាជ័យកាលពីថ្ងៃសៅរ៍ ជាបរាជ័យទី៣នៅក្នុងលីកធ្វើឲ្យក្រុម Liverpool ធ្លាក់មកលេខរៀងទី ៤ និងមានគម្លាត ១៣ពិន្ទុពីក្រុមនាំមុខ Manchester City ៕

-->
adverise with khmeread