adverise with khmeread Tallest teen

អូនខ្ពស់ប៉ុណ្ណឹងគ្មានបញ្ហាទេសម្រាប់បង

    ​បើទោះបីជា​គាត់​មាន​កម្ពស់​ខ្ពស់​ល្មម​ក៏ដោយ ក៏​នៅតែ​ទាប​ជាង​មិត្តស្រី​របស់គាត់​ដដែល ប៉ុន្តែ​អនាគត​កូន​ក​ម្លោះ​រូបនេះ​មិន​បារម្ភ​ពី​រឿងនេះ​ទេ ហើយ​ថែមទាំង​សុខចិត្ត​លត់​ជង្គង់​ចុះ​សុំ​ពាក់ចិញ្ចៀន​ឲ្យ​នាង​នៅលើ​ឆ្នេរ​ខ្សាច់​ទៀតផង​។​

​    ​Elisany da Cruz Silva មាន​កម្ពស់ ៦ ហ្វី​ត ៨​អ៊ី​ន (២,០៣ ម៉ែត្រ​) ខណៈពេល​នាង​ខ្ពស់ជាង​ដាច់​គូ​ដណ្តឹង Francinaldo da Silva Carvalho ដែលមាន​កម្ពស់​ត្រឹម ៥​ហ្វី​ត ៤​អ៊ី​ន (១,៦២​ម៉ែត្រ​)​។​

    ​បើទោះបី​ជាមាន​គម្លាត​ខុសគ្នា​១​ហ្វី​ត ៤​អ៊ី​ន (៤០,៦៤​សង់ទីម៉ែត្រ​) ក៏ដោយ ក៏ Francinaldo មិន​បារម្ភ​នឹង​រឿង​នេះដែរ ហើយ​សុខចិត្ត​លត់​ជង្គង់​ចុះ​សុំ​នាង​រៀបការ​ជាមួយ បន្ទាប់ពី​បាន​ដើរ​លំហែ​តាម​មាត់សមុទ្រ​។​

​    ​គូស្នេហ៍​ដ៏​ស្មោះស្ម័គ្រ​នេះ​បានរស់នៅ​ក្នុងផ្ទះ​តូច​មួយ​ជាមួយគ្នា​នៅ​ទីក្រុង Salinopolis របស់​ប្រេ​ស៊ី​ល​អស់​រយៈពេល​មួយឆ្នាំ​ហើយ​សង្ឃឹមថា នឹងមាន​ស​ម្រឹ​ប​ជើង​ក្មេង​ក្នុងផ្ទះ​របស់​ពួកគេ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​    ​Elisany ពិតជា​អន្ទះសា​ចង់បាន​កូន ហើយ​ថា នាង​មានបំណង​ស្មូម​កូន​មក​ចិញ្ចឹម ប្រសិនបើ​នាង​មិនអាច​មានកូន​ឆាប់ៗ​នេះ ក្នុង​វ័យ​១៨​ឆ្នាំ​។​

    ​រំ​ឮ​ក​ដល់ពេល​សុំ​រៀបការ​ដ៏​រន្ធត់ចិត្ត​នេះ យុវតី Elisany បាន​និយាយថា “​ខ្ញុំ​ប្រាប់​គាត់​ច្រើនលើក​ហើយ​ថា កុំ​សុំ​ខ្ញុំ​រៀបការ​អី ពីព្រោះ​ខ្ញុំ​នឹង​បដិសេធ​”​។​

​    ​នាង​បន្តថា “​ខ្ញុំ​ព្រួយបារម្ភ នៅពេល​ខ្ញុំ​ឃើញ​គាត់​នៅ​ទីនោះ​។ ខ្ញុំ​មិនដឹងថា ត្រូវ​ដោះស្រាយ​បែបណា​ទេ​”​។​

​    ​Francinaldo ជា​កម្មករសំណង់​បាន​បន្ថែមថា “​ខ្ញុំ​តែងតែ​ចង់​រាប់អាន​ជាមួយ​ស្ត្រី​ដែលមាន​កម្ពស់​ខ្ពស់ ហើយ​នាង​ពិតជា​ត្រូវចិត្ត​ខ្ញុំ​”៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់