Pablo Zabaleta ប្រាប់ឲ្យ Lionel Messi ទៅចូលរួមជាមួយក្លឹប Manchester City

        Pablo Zabaleta អះអាងថា Manchester City គឺជាក្លឹបដ៏ស័ក្តិសមសម្រាប់កីឡាករ Lionel Messi ប្រសិនកីឡាកររូបនេះសម្រេចចិត្តចាកចេញពីក្លឹបBarcelona។

        Messi នឹងចប់កិច្ចសន្យានៅរដូវក្តៅនេះ ហើយទំនងជាចាកចេញពីក្លឹបយក្សអេស្ប៉ាញនេះ ស្របពេលក្លឹប Manchester City និង Paris Saint-Germain គឺជាគោលដៅដ៏ស័ក្តិសម។

        Zabaleta ដែលលេងជាមួយ Messi សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនជឿថា លោក Pep Guardiola អាចផ្តល់ឱកាសប្រកួតប្រជែងថ្មីនៅក្លឹប City ហើយអះអាងថា Messi ត្រូវតែស្គាល់ការប្រកួតនៅក្របខណ្ឌ Premier League នៅពេលណាមួយក្នុងអាជីពរបស់ខ្លួន។

        ទោះបីជាយ៉ាងណា Zabaleta ទទួលស្គាល់ការលំបាកក្នុងការចាកចេញពីក្លឹប Barcelona បន្ទាប់ពីលេងនៅទីនេះច្រើនឆ្នាំ ប៉ុន្តែអះអាងថា ទំនាក់ទំនងរបស់ Messi ជាមួយលោក Txiki Begiristain និងលោក Ferran Soriano នាយករបស់ក្លឹប City នឹងជួយកីឡាកររូបនេះសម្របខ្លួនជាមួយក្លឹបនេះយ៉ាងឆាប់រហ័ស។

        អតីតខ្សែការពារក្លឹប City រូបនេះបាននិយាយថា " ប្រសិនបើ Messi សម្រេចចាកចេញពីក្លឹប Barcelona ហើយចង់លេងនៅក្របខណ្ឌបាល់ទាត់កំពូល ដូច្នេះត្រូវតែដកបទពិសោធការប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ខ្លួនគាត់"៕

adverise with khmeread