ពិបាករំលាយអាហារ? ខ្សោយរាងកាយ? ស្បែកស្រអាប់? ទឹកក្រូចឆ្មាអាចជួយបាន!

ទឹកក្រូចឆ្មាសព្វថ្ងៃមានការពេញនិយមណាស់នៅលើពិភពលោក។ ភោជនីយដ្ឋានស្ទើរទាំងអស់គឺមានបម្រើទឹកក្រូចឆ្មាជាប្រចាំ ហើយមនុស្សមួយចំនួនក៏ចាប់ផ្តើមថ្ងៃថ្មីពេលព្រឹកជាមួយទឹកក្រូចឆ្មាជំនួសកាហ្វេនិងតែផងដែរ។ គ្មានអ្វីសង្ស័យទេ ទឹកក្រូចឆ្មាគឺមានឱជារស ប៉ុន្តែតើការបន្ថែមទឹកក្រូចឆ្មាចូលទឹកសាបធម្មតាជួយឱ្យអ្នកមានសុខភាពល្អប្រសើរជាងមុន?

ការស្រាវជ្រាវអំពីទឹកក្រូចឆ្មាលាយជាមួយទឹកធម្មតាគឺមានតិចតួចណាស់ ប៉ុន្តែគេពិតជាបានស្រាវជ្រាវមែនអំពីអត្ថប្រយោជន៍ក្រូចឆ្មា និង ទឹក ដាច់ដោយឡែកពីគ្នា។​ 

ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការផឹកទឹកក្រូចឆ្មាជាប្រចាំ ៖ 

១. វាជំរុញជាតិទឹកក្នុងសារពាង្គកាយ។
២. វាជាប្រភពនៃវីតាមីន C ជួយការពារកោសិកាពីរ៉ាឌីកាល់សេរី។
៣. វាជួយដល់ការសម្រកទម្ងន់ ដោយសារសារធាតុ Polyphenol Antioxidant។
៤. វាជួយជំរុញគុណភាពស្បែកឱ្យភ្លឺថ្លា ដោយសារវត្តមានវីតាមីន C។
៥. វាជួយដល់ការរំលាយអាហារបានល្អ។ 
៦. វាជួយធ្វើឱ្យក្លិនមាត់ស្រស់ថ្លា។
៧. វាជួយទប់ស្កាត់គ្រួសក្នុងតម្រងនោម។
៨. វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដើម្បីឱ្យរាងកាយខ្លាំងក្លា។
៩. វាជាប្រភពអស្ចារ្យនៃប៉ូតាស្យូម។
១០. វាជួយលាងសម្អាតប្រព័ន្ធរាងកាយ។
១១. វាជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ៕

-->
adverise with khmeread