អេហ្ស៊ីបរកឃើញកន្លែងបិតស្រាបុរាណចំណាស់ ៥០០០ ឆ្នាំ ដែលអាចផលិតស្រាបានជាង ៤០០០ ឪទិន

ក្រុមបុរាណវិទូបានរកឃើញកន្លែងបិតស្រាអាយុកាល ៥០០០ ឆ្នាំ ដែលអាចផលិតស្រាបានរាប់ពាន់លីត្រក្នុងនៅទីក្រុង Abydos នៃប្រទេសអេហ្ស៊ីប។

ក្រសួងទេសចរណ៍និងវត្ថុបុរាណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ទីតាំងនោះស្ថិតនៅក្នុងខេត្ត Sohag របស់ប្រទេសអេហ្ស៊ីបទំនងជាមានអាយុកាលប្រហែល ៣.១០០ មុនគ.ស។

លោកបណ្ឌិត Matthew Adams ជាអ្នកដឹកនាំម្នាក់នៃបេសកកម្មអេហ្ស៊ីប-អាមេរិកាំង ដែលបានរកឃើញនេះ បាននិយាយថា ពួកគេជឿថា កន្លែងបិតស្រានេះត្រូវបានប្រើនៅក្នុងពិធីបញ្ចុះសពរបស់ព្រះរាជាសម្រាប់ស្តេចដំបូងបង្អស់របស់អេហ្ស៊ីប។

កន្លែងបិតស្រា ដែលមានសមត្ថភាពផលិតបាន ២២.៤០០ លីត្រ (ឬជាង ៤០០០ ឪទិន) ត្រូវបានបែងចែកជា ៨ ផ្នែក ដែលផ្នែកនីមួយៗមានឪទិនដីឥដ្ឋចំនួន ៤០ ប្រើសម្រាប់កំដៅល្បាយគ្រាប់ធញ្ញជាតិនិងទឹក។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថាគេជឿជាក់ថាវាជាកន្លែងបិតស្រាដែលមានផលិតភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

កន្លែងបិតស្រានេះត្រូវគេគិតថាមានអាយុកាលតាំងពីរជ្ជកាល Narmer ដែលគ្រប់គ្រងប្រទេសកាលពីជាង ៥០០០ ឆ្នាំមុន ដែលបានបង្កើតឡើងដោយរាជវង្សទីមួយនិងបង្រួបបង្រួមអេហ្ស៊ីបលើនិងក្រោម៕ ប្រភព ៖ Daily Mail

-->
adverise with khmeread