ឪចុងរំលោភកូនស្រីដើមអាយុ១៦ឆ្នាំរាប់ភ្លេចត្រូវប៉ូលិសក្រុងតាខ្មៅវ៉ៃខ្នោះ

កណ្តាល​ ៖​ ប៉ូលិសផ្នែកប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនក្រុងតាខ្មៅ​ បានឃាត់បុរសម្នាក់នាថ្ងៃចន្ទថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងករណីរំលោភសេពសន្ថវៈកូនស្រីចុងអាយុ១៦ឆ្នាំរាប់ភ្លេច​ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០  រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០​ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះត្រូវជាកូនដើមឈ្មោះ ច.ន ភេទស្រី អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ  ខេត្តកណ្តាល​ មានម្តាយបង្កើត អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ និងឪពុកបង្កើតឈ្មោះ អាយុ៣៧ឆ្នាំ តែបានលែងលះគ្នា។

ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ​(ឃាត់ខ្លួន)។

ប៉ូលិសបន្តថា​ មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ ( ប្រុស១ ស្រី២នាក់ហើយជនរងគ្រោះជាកូនទី១)។

លុះមកដល់ថ្ងៃទី០៧ មិថុនា ឆ្នាំ២០២០ម្តាយ​ ជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះ ទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូត។ លុះដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភរហូតបានសម្រេចបានម្តងលើកដំបូង។

ក្រោយមកនៅថ្ងៃទី១៤ មិថុនា ឆ្នាំ២០២០ ម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយក៏បានចាប់រំលោភបានសម្រេចម្តងទៀត។

លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាក់អំពូលភ្លើងបានសម្រេចម្តងទៀតហើយបានថតវីដេអូទុកមើលទៀតផង។

បន្ទាប់មកទៀតជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម។ ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាមថា «បើមិនព្រមនឹងយកវីដេអូនោះបង្ហោះ facebook ឱ្យគេដឹង» ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់បានសម្រេចរហូតដល់៨ដង។

មកដល់ថ្ងៃទី៣១ ធ្នូ ២០២០ ដោយទ្រាំនឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទលែងបាន នាងក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់តែស្តីបន្ទោសឱ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះក៏ចប់ទៅ។

ទើបជនរងគ្រោះខឹងក៏បានឈប់រៀន
ហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្លួលលាងចានឱ្យគេនៅខេត្តព្រៃវែង។

បន្ទាប់ពីទទួលបានដំណឹងថាជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះឱ្យទៅរស់នៅជាមួយនៅឃុំក្រាំងយ៉ូវស្រុកស្អាង  ហើយប្រាប់ជនរងគ្រោះឱ្យទៅយកខោអាវនៅផ្ទះមករស់ជាមួយ។

លុះមកដល់ថ្ងៃទី១៤ កុម្ភៈ ២០២០ជនរងគ្រោះ​ ក៏បានត្រឡប់ចូលផ្ទះរៀបចំខោអាវដើម្បីទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង។ ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឱ្យចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា «ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបាន​សម្រេចជាច្រើនដងប្រាកដមែន មិនបានចាប់រំលោភនោះទេដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា»។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread