រថយន្តដឹកដីបុករះគ្មានមេត្តារងរបួសធ្ងន់៣នាក់ ខណៈពេលពួកគេកំពុងតែឈប់ភ្លើងស្តុប

ភ្នំពេញ ៖ ប្រុសពីរនាក់និងស្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីមានរថយន្ដដឹកដីបុកពីក្រោយរុញផ្ទប់រថយន្តកុងតឺន័រពេញទំហឹង ហើយរថយន្តដឹកដីមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស២គ្រឿងទៀតខូចខាតខ្ទេចខ្ទី កាលពីវេលាម៉ោង៦ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្តុបបាគូ សង្កាត់- ខណ្ឌដង្កោ។

បើតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ថា ដំបូងឡើយគាត់ឃើញមានរថយន្តកុងតឺន័រ ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-7372 ឈប់រង់ចាំស្តុប, ខណៈពេលដែលស្តុបក្រហមហើយក៏មានម៉ូតូកង់បី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GS-6894 មួយគ្រឿងទៀតបើកបរដោយបុរសម្នាក់រួមដំណើរស្រីម្នាក់ប្រុសម្នាក់ទៀតបានឈប់រង់ចាំស្តុប ដោយឈប់ក្រោយរថយន្តកុងតឺន័រ។

ពេលនោះស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2760 បើកបរដោយបុរសម្នាក់មកពីក្រោយយ៉ាងលឿនតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ទិសដៅពីកើតមកលិច ស្របទិសគ្នាជាន់ហ្វ្រាំងមិនស៊ីបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌារុញផ្ទប់ ទៅនឹងរថយន្តកុងតឺន័រ បណ្ដាលឱ្យកង់បីឥណ្ឌារួញកំពិតមើលលែងយល់ ហើយអ្នកជិះនៅក្នុងម៉ូតូកង់បីឥណ្ឌាចំនួន ៣នាក់ឱ្យរងរបួសធ្ងន់ទាំង៣នាក់ភ្លាមៗ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីពេទ្យ។

ចំណែករថយន្តដឹកដីមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូស មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BA-4719 ដែលឈប់នៅខាងមុខរងចាំឈប់ស្តុប ក៏រអិលទៅបុករថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-1766 បានរងការ ​ខូចខាតកំពតនៅខាងមុខខាងក្រោយយ៉ាងដំណំ។ ពេលនោះគេក៏ឃើញរថយន្តបង្កដឹកដី បានបើកទ្វាររត់ចេញពីកន្លែងកើតហេតុបាត់, ចំពោះរថយន្តព្រូស២គ្រឿងមិនមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ ចុះមកវាស់វែង ខណៈពេលនោះក៏មាន រថយន្តព្រូសពណ៌សដែលរងគ្រោះក៏បានសូមសមត្ថកិច្ចយករថយន្តទៅជួសជុលដោយខ្លួនឯងដោយសារគាត់ មិនចង់វែងឆ្ងាយ។ ចំណែកឯកង់បីនិង រថយន្ត ៣ គ្រឿងទៀតសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread