adverise with khmeread 1

​ក្រុម​ធំៗ​ក្នុង​ក្របខ័ណ្ឌ Premier League គួរ​រៀន​ពី Leicester នូវ​របៀប​ឈ្នះ​របស់​ពួកគេ​

​    ​ក្រុមបាល់ទាត់ Leicester City បាន​ឈានដល់​ដំណាក់កាល​ថ្មី​មួយទៀត​ដើម្បី​ឈានទៅដល់​គោលដៅ​លើ​ពាន Premier League ដែល​មិនបាន​រំពឹងទុក​របស់​ពួកគេ​សម្រាប់​រដូវ​កាល​នេះ បន្ទាប់ពី​បំបាក់​ក្រុម Sunderland ក្នុង​លទ្ធផល ២-០ ក្នុង​ទឹកដី Stadium of Light កាលពី​ម្សិលមិញ​។​

​    ​បន្ទាប់ពី​ដាក់​ក្បួន​លេង​មើលទៅ​យ៉ាប់ៗ​នៅក្នុង​តង់​ទីមួយ​រួចមក កីឡាករ Jamie Vardy ដែលមាន​ឱកាសល្អៗ​មួយចំនួន​កាលពី​តង់​ទីមួយ បានបង្ហាញ​សមត្ថភាព​លេង​មួយ​ស្មើ​នៅក្នុង​ប្រអប់​និង​បាន​រក​គ្រាប់​បាល់​ទីមួយ​ក្នុង​នាទី​ទី ៦៦ បាន​យ៉ាង​ផុយ​។​

​    ​បន្ទាប់មក​គាត់​បានបញ្ចប់​ចម្ងល់​ក្នុងការ​តាម​ស្មើ​របស់​ក្រុម Sunderland នៅ​ចុង​ម៉ោង ដោយ​ការ​កាច់ចង្កេះ​អ្នកចាំទី​សម្រាប់​គ្រាប់​បាល់​ទី​ពីរ ហើយ​បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ពិតជា​សប្បាយរីករាយ​ស្ទើរ​ហូរ​ទឹកភ្នែក​ពេញ​កីឡដ្ឋាន​។​

​    ​បច្ចុប្បន្ន Leicester កំពុង​ស្ថិតនៅ​កំពូល​តារាង​ជាមួយ ៧២ ពិន្ទុ​ក្នុង​ដៃ ដោយ​អម​ជាមួយ​ការប្រកួត​នៅសល់​ចំនួន​ប្រាំ​ទៀត ខណៈ​ពួកគេ​ត្រូវការ​ជ័យជម្នះ​តែ​បី​លើក​ទៀត​ប៉ុណ្ណោះ​នឹងធ្វើ​ឱ្យ​ក្រុម​ដូចជា Chelsea, Arsenal, Liverpool, Man Utd និង Man City ដែល​ចាយលុយ​អស់​រាប់លាន​ខកចិត្ត​ស្តូក ខណៈ​ក​ញ្ជ្រោ​ញ​ចាយ​អស់​ត្រឹមតែ ២៧ លាន​ផោន​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​៕

 
Sunderland vs Leicester City Extended Highlights

Sunderland vs Leicester City Extended Highlights Super Highlights Pinnacle Highlights

Posted by Super Highlights on Sunday, April 10, 2016

 

adverise with khmeread

មតិយោបល់