ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកអធិការស្រុកកំរៀងចេញពីក្របខណ្ឌមន្ត្រីប៉ូលិសជាតិ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និង បណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីប៉ូលិសជាតិ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ការសម្រេចចេញអនុក្រឹត្យសម្រេចដកស័ក្តិ និង បណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ចេញពីក្របខណ្ឌមន្ត្រីប៉ូលិសជាតិ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា «លោកអធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា»។

សូមជំរាបថា នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្នងការដ្ឋានប៉ូលិសខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង៕


 

-->
adverise with khmeread