បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ចម្រឹងបង្អួចគេង

ភ្នំពេញ ៖ មានករណីបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុន គិតខ្លីបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាប់ចម្រឹងបង្អួចក្នុងបន្ទប់គេង បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្នុងបុរីចម្ការដូងថ្មី ផ្ទះលេខ០៣២ ផ្លូវលេខ១០ ភូមិថ្មី សង្កាត់- ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា បុរសគិតខ្លីឈ្មោះ សេង សុខងួន អាយុ ៣៦ឆ្នាំ មុខរបរបុគ្គលក្រុមហ៊ុនស្នាក់នៅផ្ទះកើតហេតុខាងលើ។ បើតាមកាធ្វើកោសល្យវិច័យរបស់កម្លាំងប៉ូលិសជំនាញការិយាល័យរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការបញ្ជាក់ថា «ឈ្មោះ សេង សុខងួន (សព) ពិតជាធ្វើអត្តឃាតចងក សម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ»។  

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានតែម្តង៕

 

-->
adverise with khmeread