លោក Ole Gunnar Solskjaer អះអាងថា លោកមិនបារម្ភនឹងទម្រង់លេងថ្មីៗនេះរបស់ខ្សែប្រយុទ្ធ Anthony Martial ទេ

         លោក Ole Gunnar Solskjaer គ្រូបង្វឹកក្លឹប Manchester United គាំទ្រខ្សែប្រយុទ្ធសំខាន់ Anthony Martial ដែលមានបញ្ហារើសអើងពូជសាសន៍ បន្ទាប់ពីប្រកួតស្មើក្រុម Bromwich Albion 1-1 ដើម្បីស្តាទម្រង់លេងរបស់ខ្លួនឡើងវិញនិងរកគ្រាប់បាល់។

        Martial រកបាន២៣ គ្រាប់នៅគ្រប់ការប្រកួតកាលពីរដូវកាលមុន រួមទាំង ១៧គ្រាប់នៅក្របខណ្ឌ Premier League ប៉ុន្តែអាចរកបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះក្នុងលីកនៅក្នុងយុទ្ធនាការឆ្នាំនេះ។

         ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះរកបាន២គ្រាប់ អំឡុងពេលយកឈ្នះក្រុម Southampton ៩-០ ដែលបានបញ្ចប់ការប្រកួតជាមួយកីឡាករសល់តែ៩នាក់កាលពីដើមខែនេះ។

        នៅពេលសួរនាំថា តើលោកមានការបារម្ភពីទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះឬយ៉ាងណា លោក Solskjaer ផ្តល់ចម្លើយច្បាស់ៗថា "ទេ! ខ្ញុំដឹងថា Anto ប្រឹងប្រែធ្វើការងារ ដើម្បីវិលត្រឡប់ទៅរកទម្រង់ដើម។ គាត់នឹងរកបានគ្រាប់បាល់។ គាត់មានឥរិយាបថល្អណាស់"។

        បន្ទាប់ពីប្រកួតស្មើជាមួយក្រុម West Brom មានសារបែបរើសអើងរួមទាំងនិមិត្តសញ្ញាដូចជាសត្វស្វាហ្គោរីឡាជាដើម។

        មិនត្រឹមតែ Martial ទេ កីឡាករផ្សេងទៀតនៅក្របខណ្ឌPremier League រងការប្រមាថបែបរើសអើងជាតិសាសន៍តាមបណ្តាញសង្គមដូចជា Reece James និង Antonio Rudiger របស់ក្លឹប Chelsea និង Romaine Sawyers របស់ក្លឹប West Brom  ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕

-->
adverise with khmeread