គ្រឿងចក្រសាហ្សើ កំពុងបើកតាមផ្លូវសុខៗស្រក់ប្រេងឆេះឈុលខូចអស់៥០ភាគរយ

កំពត ៖ មានករណីអគ្គិភ័យឆាបឆេះគ្រឿងចក្រសាហ្សើ កើតឡើងបង្កការភ្ញាក់ផ្អើលស្ថិតនៅក្នុង ភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង- ខេត្តកំពត នាថ្ងៃចន្ទទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ម្សិលមិញដោយមូលហេតុស្រក់ប្រេងឆេះឈុលខូចអស់៥០ភាគរយ។

ភ្លាមៗនោះកម្លាំងប៉ូលិសការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានចូលរួមពន្លត់ដោយបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានខេត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ រថយន្តស្មើនឹង ៥ម៉ែត្រគូប ហើយបានរលត់ទាំងស្រុងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះបណ្តាលឱ្យខូចខាតសាហ្សើ ៥០ភាគរយ និងមិនបានឆាបឆេះ ដល់ផ្ទះប្រជាពលរដ្ឋឡើយ។ មូលហេតុដំណក់ប្រេងម៉ាស៊ូត ធ្លាក់ចូលម៉ាស៊ីន ដោយធុងប្រេងខូច យកប៊ីដុងប្រេងចង ចំពីលើម៉ាស៊ីនកកើតជាអណ្តាតភ្លើង ឆាបឆេះតែម្តង។ 

តាមការបំភ្លឺរបស់ឈ្មោះ លី ទូច ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ជាអ្នកបើកបរគ្រឿងចក្រនេះ កំពុងធ្វើដំណើរពីការដ្ឋានសាលាកកេះ ទៅផែគីឡូ១២ ក៏បានកើតហេតុឆេះតែម្តង៕

-->
adverise with khmeread