ព្រឺសម្បុរខ្ញាក! ក្មេងភ្លោះអាយុ២ខួប ៣ នាក់សន្ទនាជាមួយជញ្ជាំងនៅក្នុងបន្ទប់ពួកវាទាំងកណ្តាលអធ្រាត្រ

ការសន្ទនាដ៏គួរឱ្យព្រឺព្រួចរវវាងកូនភ្លោះស្រីបីនាក់អាយុ២ឆ្នាំ និងខ្មោចនៅក្នុងបន្ទប់ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ខណៈដែលម្ដាយរបស់ពួកវាលាតត្រដាងថា កូនភ្លោះទាំងនោះបានអះអាងថាឃើញបិសាច។

Caitlin Nichols អាយុ២៥ឆ្នាំនិយាយថា នាងបានឮកូនស្រីទាំងបីរបស់នាងឈ្មោះ Presley, Millie, និង Hays ស្រែក និងឈ្លោះប្រកែកគ្នាជាមួយនឹងវិញ្ញាណមួយផ្សេងទៀតក្នុងផ្ទះរបស់ពួកគេក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៦ មករា។

នៅពេលនាងឆែកមើលក្នុងអេក្រង់កាមេរ៉ាសុវត្ថិភាព ក្មេងស្រីទាំងបីនាក់និយាយទៅកាន់ជញ្ជាំងដែលមិនមាននរណាម្នាក់នៅទីនោះសោះ។

Nichols បាននិយាយថាកូនស្រីរបស់នាងមិនឃើញនិយាយជាមួយនរណាម្នាក់ក្រៅតែពីជញ្ជាំងទទេនោះទេ ប៉ុន្តែកូនៗបានភ្ញាក់ឡើងនៅពាក់កណ្តាលអធ្រាត្រដោយអះអាងថាបានឃើញសត្វចម្លែកនៅក្នុងកន្លែងដដែល។

នៅក្នុងវីដេអូដ៏គួរឱ្យព្រឺសម្បុរនេះ ក្មេងស្រីទាំងបីនាក់ចេញពីលើគ្រែ ហើយមើលទៅជញ្ជាំងកន្លែងតែមួយដូចគ្នា។

ក្មេងស្រីម្នាក់ក្នុងចំណោមនោះបានចង្អុលអ្វីដែលនាងបានឃើញនៅទីនោះ ខណៈដែលពីរនាក់ទៀតរត់ចុះរត់ឡើង។ ក្រោយមកក្មេងស្រីទាំងនោះបាននាំគ្នាលាក់ខ្លួនក្នុងទូអាវ ហើយរត់ត្រឡប់ទៅកន្លែងដដែលនិងស្រែកដាក់ជញ្ជាំង។ យ៉ាងណាមិញ ម្ដាយរបស់ពួកគេគិតថា ការស្រែកនិងលាក់ខ្លួនរបស់កូននាង គឺពួកគេលេងជាមួយគ្នាប៉ុណ្ណោះ៕

 

-->
adverise with khmeread