adverise with khmeread 1

Nani ហែកកេរ្តិ៍​លោក Van Gaal មួយ​ទំហឹង​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត The Sunday Times

​    ​អតីត​ខ្សែប្រយុទ្ធ​បិសាច​ក្រហម Manchester United កីឡាករ Nani បាន​រិះគន់​របៀប​គ្រប់គ្រង​របស់លោក Louis van Gaal ដោយបាន​ទទូចថា គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានចាត់ទុក​កីឡាករ​របស់គាត់​ដូច​កូនក្មេង​បៀម​ដៃ​អ៊ីចឹង​។​

​    ​Nani បាន​និយាយថា "​គាត់​មិនបាន​ប្រើ​ខ្ញុំ​ច្រើន​នោះទេ​អំឡុង​ការប្រកួត​មិត្តភាព​។ ខ្ញុំ​ជា​កីឡាករ​ម្នាក់​នៅក្នុង​ក្រុម​ដែលមាន​ពេលវេលា​តិច​នៅក្នុង​ការប្រកួត​ទាំងអស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា "​គ្រូ​នេះ​មើលមិនឃើញ​ខ្ញុំ​នៅក្នុង​កែវភ្នែក​របស់គាត់​ទេ​"​។​

​    ​"​គាត់​និង​ជំនួយការ​របស់គាត់​បា​ន​ស្រែក​ដាក់​កីឡាករ​ដូច​យើង​ហ្នឹង​ជា​ក្មេង​ប្រហែល​ខ្ទង់ ១៨ ឆ្នាំ​។ ហើយ​ខ្ញុំ​គិតថា នេះ​មិនមែនជា​វិធី​ដើម្បី​គ្រប់គ្រង​ពួកយើង​ទេ ព្រោះ​ខ្ញុំ​ជា​កីឡាករ​អាជីព ខ្ញុំ​ហ្វឹកហាត់​រាល់ថ្ងៃ ហើយ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុស​ឡើយ ខ្ញុំ​ប្រើ​គុណភាព​របស់ខ្ញុំ​នៅក្នុង​ការហ្វឹកហាត់​"​។​

​    ​"​ពួកគេ​បាន​ស្រែកថា ពួក​ហ្អែ​ង​ត្រូវតែ​ប៉ះបាល់​បែបនេះ​! ធ្វើបែបនេះ​!" ចុចៗ​ៗ​ៗ​។ វា​ពិតជា​មិនគួរ​ឱ្យ​ជឿ​! វា​ពិតជា​ពិបាក​ដើម្បី​លេង​បាល់​បែបនេះ ព្រោះ​បាល់ទាត់​គឺជា​សុ​ភាវ​គតិ វា​ជាការ​សម្រេចចិត្ត វា​ជា​អ្វីដែល​អ្នកមើល​ឃើញ​"​។​

​    ​"​ប្រសិនបើ​អ្នក​ដឹងថា​អ្នក​ត្រូវតែ​ស៊ុត អ៊ីចឹង​ប៉ះបាល់​តែម្តង​បាន​ហើយ​។ ប្រសិនបើ​អ្នក​ដឹងថា​អ្នក​ត្រូវតែ​ទប់​បាល់ អ្នក​ទប់​បាល់​។ ប្រសិនបើ​អ្នក​បណ្តើ​របាល់ អ្នក​បណ្តើរ​វា​។ នេះ​ជា​វិធី​ដែល​អ្នករក​គ្រាប់​បាល់​ខុសប្លែកគ្នា​"​។​

​    ​"​ឥឡូវ នៅពេលដែល​អ្នកមើល​បិសាច​ក្រហម វា​មិនមែនជា​បិសាច​ក្រហម​ពីមុន​ទៀតឡើយ​។ ដោយ​ក្តី​គោរព​ចំពោះ​កីឡាករ​ទាំងអស់​ដែល​នៅ​ទីនោះ (​ខ្ញុំ​សូម​និយាយថា​) បុគ្គលិកលក្ខណៈ ចិត្តគំនិត (​របស់​កីឡាករ​) គឺ​ខុសគ្នា​ទាំងអស់​។ នៅពេលដែល​អ្នកឃើញ Manchester United ចូលទៅ​ដល់ទី​លាន អ្នកឃើញ​យុគ​ថ្មី​"​។​

​    ​"​ពីមុន អ្នកមាន​កីឡាករ​ល្បីៗ មាន​ពិសោធន៍​ជាច្រើន​ឆ្នាំ​នៅ​ក្លឹប ប៉ុន្តែ​ឥឡូវ អ្នកឃើញ​កីឡាករ ដែល​ប្រហែលជា​ទើបតែ​លេង​ក្នុង​ឆ្នាំ​ដំបូង​ជាមួយ​ក្លឹប និង​ជា​លើកដំបូង​នៅក្នុង​ក្របខ័ណ្ឌ Premier League​។ អ្វីៗ​គឺ​ថ្មី​ទាំងអស់​"​។​

​    ​"​ជាមួយ​លោក Ferguson នៅ​ជា​គ្រូបង្វឹក គាត់​តែងតែ​និយាយថា "១០០% យើង​នឹង​ស៊ុត​ចូល​។ ប្រសិនបើ​យើង​មិន​ភ្លាត់ យើង​នឹង​ឈ្នះ​ការប្រកួត​។ តែ​នេះ​ជា​ពេលវេលា​ខុសគ្នា មនុស្ស​រាល់គ្នា​ត្រូវតែ​ដឹងថា នេះ​ជា​គ្រូបង្វឹក​ខុសគ្នា​និង​កីឡាករ​ខុសគ្នា​"​។​

​    ​"​ពួកគេ​បានសម្រេច​ចិត្ត​កសាង​ក្លឹប​សា​ថ្មី​ឡើងវិញ ដូច្នេះ​ឥឡូវនេះ​ពួកគេ​ត្រូវតែ​ដោះស្រាយ​ជាមួយនឹង​ការសម្រេចចិត្ត​នេះ​។ តែ​វា​មិនបាន​ដូច​បំណង​នោះទេ​។ ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងម៉េច គឺ​មានតែ​អ៊ីចឹង​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់