បវរកញ្ញាថៃម្នាក់ទៀតហើយស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

បវរកញ្ញាវ័យក្មេងម្នាក់បានទទួលមរណភាពដោយសារការរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តខនខែនកាលពីថ្ងៃចន្ទ ដែលជាបវរកញ្ញាទី ៣ ស្លាប់ពីគ្រោះថ្នាក់ចរាចរណ៍។

នាង Monchanit "Nong Nam Mon" Chuayboon អាយុ ២២ ឆ្នាំជានិស្សិតផ្នែកវិទ្យាសាស្ត្រឆ្នាំទី ៤ នៃសាកលវិទ្យាល័យ Khon Kaen បានចូលពេទ្យសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ Srinagarind ។

លោកវរសេនីយឯក Noppadon Chuayboon មេប៉ុស្តិ៍នគរបាលស្រុកណាំធៀងខេត្តស៊ីសាកេត ដែលត្រូវជាឪពុករបស់នាង បាននិយាយថា នាងត្រូវបានប្រកាសស្លាប់នៅម៉ោងប្រហែល ២ ព្រឹកថ្ងៃអង្គារទី១៦កុម្ភៈនេះ។

Monchanit ជាជ័យលាភីរងក្នុងកម្មវិធីប្រកួតបវរកញ្ញាថៃឆ្នាំ ២០១៩ ។

សមាជិកនៃក្រុមគ្រួសារនិងមិត្តភក្តិរបស់នាងបាននាំមកុដបវរកញ្ញាដល់នាងនិងស្រែកយំនៅពេលពួកគេទៅដល់មន្ទីរពេទ្យដើម្បីយកសពរបស់នាងទៅធ្វើពិធីបុណ្យនៅឯខេត្តកំណើតរបស់នាងគឺខេត្តអ៊ូប៊ុនរាជាសីមា។

នាងជាបវរកញ្ញាទី ៣ ដែលបានស្លាប់ដោយសារការរងរបួសពីគ្រោះថ្នាក់រថយន្ត៕ ប្រភព ៖ Bangkok Post


 

-->
adverise with khmeread