រថយន្តកុងតឺន័រព្រលះ រថយន្តHIGH LANDERខូចខ្ទេចខ្ទីនៅកំណាត់ផ្លូវជាតិលេខ១

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងរថយន្តកុងតឺន័របណ្តាលឱ្យរថយន្តHIGH LANDER ខូចខាតធ្ងន់ កើតឡើងនាថ្ងៃអង្គារទី១៦ កុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២ និង៥៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តកុងតឺន័រ ០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ប្រភេទសណ្តោងសឺមីរ៉ឺម៉ក  ពាក់ផ្លាក់លេខក្បាលរថយន្តភ្នំពេញ 3A-4569 សឺមីរ៉ឺម៉កសណ្តោងពាក់ផ្លាកលេខព្រះសីហនុ 4A-1987 បើកបរដោយឈ្មោះ ម៉ា វ៉េងរុង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកជុប ឃុំត្នោត ស្រុកកណ្តៀង ខេត្តតាកែវ ដែលបើកបរមានទិសដៅពី អ្នកលឿងទៅភ្នំពេញស្របគ្នា ។

ខណៈពេលបើកមកដល់កន្លែងកើតហេតុខាងលើបានបុករថយន្ត០១គ្រឿងម៉ាក TOYOTA HIGH LANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-3828 បើកបរដោយឈ្មោះ សិទ្ឋិ វុទ្ឋី ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពីក្រោយពេញបណ្តាលឱ្យខូចរថយន្ត០២គ្រឿងត្រូវបានយកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋានស្រុកកៀនស្វាយតាមនីតិវិធី។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តកុងតឺន័រ ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នមិន បានពិនិត្យមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

-->
adverise with khmeread