Elon Musk ប្រើ Twitter បបួលពូទីនជជែកគ្នាតាម Clubhouse

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃសៅរ៍បានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន ឱ្យចូលរួមជាមួយគាត់នៅ Clubhouse ដែលជាកម្មវិធីជជែកជាសំឡេង។

Musk បានសរសេរនៅលើ Twitter ថា "@KremlinRussia_E តើអ្នកចង់ចូលរួមជាមួយខ្ញុំសម្រាប់ការសន្ទនានៅ Clubhouse ទេ?" ។

នៅក្នុងសារ Twitter បន្ទាប់ លោក Musk បានសរសេរថា "было бы большой честью поговорить с вами."។ យោងតាមកម្មវិធីបកប្រែ Google Translate មានន័យថា "វាពិតជាកិត្តិយសណាស់ដែលបាននិយាយជាមួយអ្នក" ។

ភ្លាមៗគេមិនទាន់ច្បាស់ពីសេចក្តីថ្លែងការណ៍របស់លោក Musk ថាហេតុអ្វីបានលោកព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយតំណាងមកពីវិមានក្រឹមឡាំង។ ទំព័រ Twitter របស់លោក Musk បានដាក់ស្លាកថាជាគណនីផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ីមេដឹកនាំវ៉្លាឌីមៀរ ពូទីន។

Musk មានសកម្មភាពនៅលើ Clubhouse ដែលជាកម្មវិធីគួរឱ្យចាប់អារម្មណ៍ដែលអ្នកប្រើអាចចូលរួមការសន្ទនាជាសំឡេង។ ស្ថាបនិកនិងនាយកប្រតិបត្តិជាន់ខ្ពស់ដទៃទៀតក៏បានចូលទៅក្នុង Clubhouse សម្រាប់ការសន្ទនាដែររួមទាំងនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg និងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Steve Ballmer ។

Musk ក៏បានដើរតួជាអ្នកសំភាសន៍នៅ Clubhouse ផងដែរដែលបានធ្វើជាពិធីករការសន្ទនាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Robinhood លោក Vlad Tenev ។ កាលពីសប្តាហ៍មុន Musk បាននិយាយនៅលើបណ្តាញសង្គម Twitter ថាគាត់បានយល់ព្រមបង្ហាញខ្លួនលើ Clubhouse ជាមួយ Kayne West ដោយនិយាយថា "លទ្ធផលទាក់ទាញបំផុតទំនងនឹងលេចឡើង" ។

គណនី Twitter របស់វិមានក្រឹមឡាំងមិនបានឆ្លើយតបនឹងសាររបស់លោក Musk នៅព្រឹកថ្ងៃអាទិត្យនោះទេ។ វេបសាយ Insider បានទៅដល់វិមានក្រឹមឡាំងដើម្បីសុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ។

កាលពីដើមឆ្នាំនេះរបាយការណ៍ក្នុងស្រុកបាននិយាយថារដ្ឋាភិបាលរុស្ស៊ីអាចនឹងពិន័យអ្នកប្រើប្រាស់អ៊ិនធឺណេត Starlink Internet ។ អ្នកវិភាគម្នាក់បានប្រាប់ទៅ Insider នៅពេលនោះថាគាត់ជឿជាក់ថាវាងាយស្រួលសម្រាប់ប្រទេសរុស្ស៊ីក្នុងការផាកពិន័យពលរដ្ឋជាជាង Starlink ៕ ប្រភព ៖ businessinsider

-->
adverise with khmeread