ស្ត្រីម្នាក់កំពុងដេកលក់, ត្រូវចោរលួចយកទូរស័ព្ទ តែរត់មិនរួច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននាថ្ងៃទី១៦ កុម្ភៈ ២០២១ ក្នុងករណីលួចទូរស័ព្ទដៃនៅចំណុចផ្ទះលេខ១០០B ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៣រសៀល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះតាំង លីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ចំណែកជនសង្ស័យឈ្មោះ ម៉ាត់ លី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះកំពុងដេកលើអង្រឹងនៅចំណុចកើតហេតុទុក ទូរស័ព្ទដៃម៉ាក Oppo ពណ៌ខ្មៅ លេខស៊ីម ០៩៧៨០៩៩៣៥៩ នៅលើពោះ, ស្រាប់តែជនសង្ស័យលួចយកទូរស័ព្ទដៃជនរងគ្រោះរួចគេចខ្លួន។ 

លុះដល់ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១ ម៉ោង១១ សមត្ថកិច្ចបានឃាត់ជនសង្ស័យនៅភូមិកើតហេតុខាងលើ ដកហូតទូរស័ព្ទដៃជនរងគ្រោះបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

-->
adverise with khmeread