adverise with khmeread 1

Chelsea ត្រូវតែ​ទម្លាក់​តម្លៃ​ខ្លួន​របស់ Hazard បើ​មិន​ដូច្នោះ​ទេ មួយ​កាក់​ក៏​មិន​ដែរ​

​    ​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea ត្រូវតែ​ទម្លាក់​តម្លៃ​ខ្លួន ៨០ លាន​ផោន​របស់​កីឡាករ Eden Hazard បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ជួប​ការលំបាក​ក្នុង​ការលក់​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​នៅ​រដូវក្តៅ​ខាងមុខ​។​

​    ​កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្សិ​ក​រូបនេះ ត្រូវបាន​ប្រសិទ្ធ​នាម​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវ​កាល​ខណៈ​ក្រុម​តោ​ខៀវ​បាន​គ្រង​ជើងឯក Premier League ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ប៉ុន្តែ​រូបគេ​បាន​ធ្លា​ក់ជើង​យ៉ាងខ្លាំង​ក្នុង​រដូវ​កាល​នេះ​។​

​    ​គ្រូបង្វឹក​ថ្មី​លោក Antonio Conte ត្រូវបាន​ដឹងថា នឹង​លក់​គាត់​ខណៈ​គ្រូបង្វឹក​ជម្រើសជាតិ​អ៊ីតាលី​បច្ចុប្បន្ន​រូបនេះ កំពុង​រុះរើ​ក្រុម​ម្តងទៀត​។​

​    ​ប៉ុន្តែ បើ​យោងតាម​វេ​ប​សាយ Sunday Express បានឱ្យដឹងថា ក្លឹប​ដែល​ចាប់អារម្មណ៍​លើ Hazard ដូចជា​ក្លឹប Real Madrid និង Paris Saint-Germain នឹងមិន​ទិញ​រូបគេ​ច្រើនជាង ៦០ លាន​ផោន​នោះឡើយ​។​

​    ​លោក Conte ត្រូវ​ការលក់​តារាៗ​មួយចំនួន​ដើម្បី​នាំ​កីឡាករ​សំណព្វ​របស់គាត់​មក​ក្លឹប Chelsea ហើយ​ការលក់ Hazard នឹង​ក្លាយជា​ការសម្រេចចិត្ត​ដ៏​ធំ​មួយ​។​

​    ​កីឡាករ​វ័យ ២៥ ឆ្នាំ​រូបនេះ ហាក់​មិន​រីករាយ​នៅ​ទឹកដី Stamford Bridge សោះឡើយ ហើយ​មើលទៅ​គាត់​ដូចជា​សុខចិត្ត​កសាង​ជីវិត​ថ្មី​នៅ​ទឹកដី​ថ្មី​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់