ផ្ទុះចង្ក្រានហ្គាស់ឆេះផ្ទះមួយខ្នងនៅសង្កាត់ព្រែកព្នៅ

ភ្នំពេញ ៖ មានករណីផ្ទុះចង្ក្រានហ្គាសបណ្តាលឱ្យឆេះផ្ទះកើតឡើងចាប់ពីវេលាម៉ោង២ និង ១០នាទីរំលងអាធ្រាត្រថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់-ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ សំ ឈេម ភេទស្រី អាយុ៥២ ឆ្នាំហើយផ្ទះដែលឆេះជាផ្ទះល្វែងទំហំ ៥ ម៉ែត្រគុណនឹង៧ ម៉ែត្រ បណ្ដាលឱ្យឆេះខូចខាតសម្ភារៈក្នុងបន្ទប់មួយចំនួន។

ភ្លាមៗនោះសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ៨គ្រឿងជួយធ្វើអន្តរាគមន៍ ក្នុងនោះរថយន្តប៉ូលិសក្រុង៦គ្រឿងនិងរថយន្តសូគីមិច២ គ្រឿងបានជួយបាញ់ពន្លត់ចប់នៅវេលាម៉ោង៣ទៀបភ្លឺ៕

-->
adverise with khmeread