ប៉ូលិសប៉ុស្តិ៍ក្រាំងយ៉ូវ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ក្រាំងយ៉ូវ ឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និង៥០នាទីល្ងាច នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ចាន់ ប៊ុនណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោម វិជ្ជមាន (+)។ វត្ថុតាងចាប់យករួមមាន ១-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០៦កញ្ចប់តូច ស្មើទម្ងន់ ០,៤៤ក្រាម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន និង២-ទូរស័ព្ទដៃចំនួន ២ គ្រឿងម៉ាក iphone5 ពណ៌ខ្មៅ និងម៉ាក mi ពណ៌សលាយទឹកមាស។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ បានធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យកំពុងឈរនៅក្បែរផ្លូវ រួចធ្វើការត្រួតពិនិត្យរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន០៦កញ្ចប់តូច , សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខឈ្មោះ ចាន់ ប៊ុនណា បានសារភាពថា «គ្រឿងញៀនចំនួន ០៦កញ្ចប់តូចនេះខ្លួនបានទិញពីបុរសមិនស្គាល់ឈ្មោះ នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងតម្លៃ ៤០,០០០រៀល (បួនម៉ឺនរៀល) ដើម្បីយកមកលក់បន្ត ០១កញ្ចប់តូចតម្លៃ១០,០០០រៀល ទៅ ១៥,០០០រៀល។

បន្ទាប់មកនៅវេលាម៉ោង៦ និង២៣នាទីល្ងាចថ្ងៃដដែល លោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី៕


 

-->
adverise with khmeread