ផ្ទះសង់ពីឈើប្រក់ស័ង្កសីមួយខ្នងឆេះអស់ទាំងស្រុង,ឡានទឹកមកជួយមិនទាន់

កំពង់ចាម ៖ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងបណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងទាំងស្រុង ស្ថិតនៅភូមិប៉ប៉្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ 

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះ ម៉ៅ និង ប្រពន្ធឈ្មោះ អ៊ាង ផ្ទះដែលឆេះនេះ មានទំហំ ៥គុណនឹង ៧ម៉ែត្រ ជាប្រភេទផ្ទះឈើ ដំបូលប្រក់ស័ង្កសី។ ក្នុងហេតុការណ៍នោះ គេឃើញមានប្រជាពលរដ្ឋក្នុងភូមិចូលរួមជួយពន្លត់ដែរ តែមិនទទួលបានលទ្ធផលនោះទេ ដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក។ 

ចំណែកឯរថយន្តពន្លត់អគ្គីភ័យមកមិនទាន់ ដោយសារនៅទីនោះ ជាភូមិដាច់ស្រយាល ជាប់ព្រំប្រទល់ ស្រុកចំការលើ។ យ៉ាងណាគ្រោះអគ្គីភ័យនេះ មិនបង្កឱ្យមនុស្សរបួស ឬក៍ស្លាប់ ឡើយ។ ទ្រព្យសម្បត្តិក្នុងផ្ទះឆេះខូចខាតទាំងស្រុង។ ចំពោះមូលហេតុ នៃករណីឆេះនេះ សមត្ថកិច្ចមិនទាន់អះអាងនៅឡើយ៕


 

-->
adverise with khmeread