ព្យុះរដូវរងាវាយប្រហារទូទាំងសហរដ្ឋអាមេរិក​ សម្លាប់មនុស្ស ២៣ នាក់ ខណៈប្រជាជនជាង ៣,៥ លាននាក់នៅរដ្ឋតិចសាសពុំមានអគ្គិសនីប្រើ

ប្រជាជនរដ្ឋតិចសាស់ជាង ៣,៥ លាននាក់នៅតែបន្តគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈចំនួនអ្នកស្លាប់ដោយសារព្យុះរដូវរងាដែលបានបង្កការបំផ្លិចបំផ្លាញនៅទូទាំងសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ២៣ នាក់កាលពីយប់ថ្ងៃអង្គារ។

អាកាសធាតុត្រជាក់ខ្លាំងបានសម្លាប់មនុស្សជាច្រើននាក់កាលពីថ្ងៃអង្គារនេះរួមទាំងសមាជិកគ្រួសារបួននាក់ដែលបានស្លាប់នៅក្នុងភ្លើងឆេះផ្ទះនៅទីក្រុង Houston ខណៈកំពុងប្រើចង្ក្រានធំកម្តៅខ្លួនប្រាណ ហើយស្ត្រីនិងក្មេងស្រីម្នាក់បានស្លាប់ដោយសារការពុលកាបូនម៉ូណូស៊ីតពីរថយន្តដែលបញ្ឆេះនៅក្នុងយានដ្ឋាន បន្ទាប់ពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុងបានដាច់ភ្លើង។

មនុស្សបីនាក់ត្រូវបានប្រទះឃើញស្លាប់បន្ទាប់ពីព្យុះកំបុតត្បូងបានបោកបក់ទីក្រុងឆ្នេរមួយនៅរដ្ឋ North Carolina ។ បុរសម្នាក់នៅរដ្ឋ Mississippi បានស្លាប់បន្ទាប់ពីបាត់បង់ការគ្រប់គ្រងយានយន្តរបស់គាត់ដែលបានក្រឡាប់នៅលើផ្លូវដ៏ត្រជាក់កាលពីយប់ថ្ងៃចន្ទក្បែរទីក្រុង Starkville ។ មន្រ្តីអនុវត្តច្បាប់បាននិយាយថាបុរសពីរនាក់ត្រូវបានប្រទះឃើញស្លាប់នៅតាមបណ្តោយផ្លូវក្នុងទីក្រុង Houston ទំនងជាបានស្លាប់ដោយសារអាកាសធាតុត្រជាក់។

នៅទីក្រុង Harris មន្ត្រីរដ្ឋតិចសាសបានរាយការណ៍ករណីពុលកាបូនម៉ូណូអុកស៊ីតជាង ៣០០ ករណីនៅពេលមនុស្សប្រើរណ្តៅ BBQ និងម៉ាស៊ីនភ្លើងក្នុងផ្ទះនៅក្នុងគោលបំណងដើម្បីរក្សាភាពកក់ក្តៅ។ លោកវេជ្ជបណ្ឌិត Samuel Prater ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់របស់ UTHealth បានប្រាប់ The Houston Chronicle ថា "ជាមួយនឹងចំនួនអ្នកជំងឺបន្តចូលពេទ្យ វាបានប្រែក្លាយព្រឹត្តិការណ៍នេះទៅជារឿងធំ"។

នៅទីក្រុង Galveston វិញ ការិយាល័យពិនិត្យវេជ្ជសាស្ត្របានស្នើសុំឡានដឹកទឹកកកដើម្បីពង្រីកកន្លែងផ្ទុកសាកសព៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread