រដ្ឋអ៊ុយក្រែនយកខោទ្រនាប់រឹបអូសបានពីកូនបំណុល ដាក់លក់ដេញថ្លៃ

ខោទ្រនាប់ស្ថិតក្នុងចំណោមរបស់ដែលរឹបអូសបានសម្រាប់ការដាក់ដេញថ្លៃនៅអ៊ុយក្រែន បន្ទាប់ពីការឆ្មក់ឆែកឆេរផ្ទះកូនបំណុលពីសំណាក់របស់មេភាស៊ី។

ខោទ្រនាប់ត្រូវបានរឹបអូសនៅកណ្តាលទីក្រុង Kryvyi Rih ហើយត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ក្រសួងយុត្តិធម៌សម្រាប់ការដេញថ្លៃតាមអ៊ីនធឺណេតដែលមានឈ្មោះថា Setam។

តម្លៃចាប់ផ្តើមសម្រាប់ខោទ្រនាប់នេះគឺ ១៩,៤ hryvnia (ស្មើនឹង០,៧០ ដុល្លារ) ។

មានករណីខ្លះដែលរដ្ឋដេញថ្លៃគោនិងចៀម។ ជំងឺរាតត្បាតកូវីដបានបង្កើនចំនួនកូនបំណុលអ៊ុយក្រែនដែលបានចុះបញ្ជីលើសពី ២ លាននាក់។

ចំនួនអ្នកជំពាក់បំណុលបានកើនឡើងចំនួន ៣០ ម៉ឺននាក់កាលពីឆ្នាំមុននេះបើយោងតាមទិន្នន័យផ្លូវការដែលត្រូវបានមើលឃើញដោយ BBC នៅអ៊ុយក្រែន។

មានការខឹងសម្បារនៅលើបណ្តាញសង្គមអ៊ុយក្រែនកាលពីឆ្នាំមុននៅពេលសត្វឆ្កែរឹបអូសបានពីរក្បាលត្រូវបានគេដាក់លក់។ ហើយសមាជិកសភាម្នាក់គឺនាង Yevgeniy Brahar បានក្លាយជារឿងកំប្លែងសម្រាប់ការផ្តល់យោបល់ថាអ្នកចូលនិវត្តន៍គួរតែលក់ឆ្កែរបស់គាត់ដើម្បីបង់បំណុលរបស់គាត់។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Denis Malyuska ក្រោយមកបានលើកឡើងថាការដេញថ្លៃសត្វឆ្កែចិញ្ចឹមរបស់កូនបំណុលមានអត្ថន័យតិចជាងការលក់សត្វដែលមានតម្លៃថ្លៃក្នុងស្រុក៕ ប្រភព ៖ BBC


 

-->
adverise with khmeread