1

​តើ​ក្រុម​បិសាច​ក្រហម​កំពុង​ប្រែខ្លួន​ពី​ក្រុម​គ្មាន​គូ​ប្រៀប​ទៅជា​ក្រុម​គ្មាន​នរណា​ញញើត​ក្រោម​ការបញ្ជា​របស់លោក Van Gaal មែន​ទេ​?

​    ​លោក Louis van Gaal បាន​សើចចំអក​ឱ្យ​ក្រុម​កំពុង​ឡើង​ជើង​និង​ខ្លាំង Tottenham ដោយ​អះអាងថា ក្រុម Manchester United នៅតែ​ជា​ក្រុម​ធំ​ជាង បើទោះជា​បិសាច​ក្រហម​បាន​ចាញ់​នៅ​ទឹកដី White Hart Lane ក៏ដោយ​។​

​    ​បី​គ្រាប់​លឿនៗ​រកបាន​ដោយ​កីឡាករ Dele Alli, Toby Alderweireld និង Erik Lamela បាន​រក្សា​ក្រុម​មាន់​ខ្នាយ​មាស​ស្ថិត​ក្នុងការ​ប្រជែង​ពាន​ខណៈ​ពួកគេ​បាន​បំផ្លាញ​ក្តី​សុបិន​លេង​បាល់ទាត់ Champions League របស់ Man Utd នៅ​រដូវ​កាល​ក្រោយ​។​

​    ​ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​បន្ទាប់ពី​ការប្រកួត​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ លោក Van Gaal ដែល​ប៊ិះ​នឹង​ក្លាយជា​គ្រូបង្វឹក Spurs ក្នុង​ឆ្នាំ ២០១៤ បាន​ទទូចថា ក្រុម​បិសាច​ក្រហម​នៅតែ​ជា​ក្រុម​គ្មាន​គូ​ប្រៀប​បើ​ធៀប​នឹង​ក្រុម​ដែល​ស្ថិតនៅ​ទីក្រុង​ឡុង​ដ៍​ភាគ​ខាងជើង​មួយ​នេះ​។​

​    ​នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​មាន​វិប្បតិ​សារី​ដែរ​អត់​ដែល​មិនបាន​ទទួលយក​ការងារ​នៅ Spurs គ្រូ​បាល់ទាត់​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ឆ្លើយថា "​បើ​មើល​លើ​តុល្យភាព យើង (Man Utd) នៅតែ​នាំមុខ (Tottenham) ដដែល​"​។​

​    ​គាត់​បាន​បន្តថា "​ការប្រកួតប្រជែង​នៅតែ​ធំ​នៅក្នុង​ក្លឹប​ធំ​។ ខ្ញុំ​ចូលចិត្ត Tottenham ហើយ​លោក Daniel Levy ក៏​ដឹង​ពី​រឿង​នេះដែរ ប៉ុន្តែ​ការប្រកួតប្រជែង​នៅតែ​ធំ​ក្នុង​ក្រុម Manchester United ហើយ​គួរតែ​ធំ​ជានិច្ច​។ ខ្ញុំ​សុំទោស​ចំពោះ Tottenham ប៉ុន្តែ Manchester United នៅតែ​ជា​ក្លឹប​ធំ​។ ខ្ញុំ​គិតថា វា​ពិតជា​គួរឱ្យ​អាណិត​មែន ដែល​យក​ការប្រកួត​តែមួយ​មក​និយាយ​បែបនេះ ប៉ុន្តែ​វា​អាស្រ័យ​លើ​អ្នក​ទេ​"៕

 
Tottenham vs Manchester United Highlights

Tottenham vs Manchester United Highlights Super Highlights Pinnacle Highlights

Posted by Super Highlights on Sunday, April 10, 2016

 

ប្រភព៖ Daily Mail

មតិយោបល់