បុរសម្នាក់នេះគ្រាន់តែដេកសោះរកលុយបានរាប់ម៉ឺនដុល្លារពីអ្នកមើលវីដេអូគាត់ដេក!

បុរសវ័យ២៦ឆ្នាំមកពី Los Angeles រកប្រាក់បាន១,៦ម៉ឺនដុល្លារត្រឹមតែមួយយប់ ដោយគ្រាន់តែបង្ហាញពីរបៀបគេងលើគ្រែ។ Andy បានប្រើមុខងារអានជាសំឡេងនៅពេលឡាយវីដេអូលើអនឡាញ មានន័យថារាល់ពេលមានអ្នកបរិច្ចាគលុយ ភ្លេងនឹងលេង ហើយសារនឹងត្រូវបានអានឮៗឱ្យគាត់ស្ដាប់។

អ្នកទស្សនាជាច្រើនបានប្រើសាររបស់ពួកគេដើម្បីឱ្យវេបលេងភ្លេង ត្រាប់តាមសំឡេងឆ្កែ ឬធ្វើឱ្យម៉ោងរោទិ៍ដើម្បីរំខានគាត់។ ហើយនៅចុងវីដេអូគាត់ក៏បានអរគុណដល់អ្នកទស្សនា និងនិយាយថា គាត់ធ្លាប់បើកបររថយន្តឱ្យ Uber រកបានត្រឹមតែ១៦ដុល្លារក្នុង១ម៉ោង៕


 

-->
adverise with khmeread