លោកចូ បាយដិន សារភាពថា រស់នៅក្នុងសេតវិមានប្រៀបបីដូចជាប់ "ទ្រុងចាប"

ប្រធានាធិបតីអាមេរិកលោក ចូ បាយដិន និយាយកាលពីថ្ងៃអង្គារថា គាត់កំពុងព្យាយាមទម្លាប់ខ្លួនឱ្យស៊ាំនឹងលំនៅថ្មីរបស់គាត់។

លោកបាយដិនបានពណ៌នាដោយស្មោះត្រង់អំពីថាតើវាមានលក្ខណៈបែបណាដែលរស់នៅក្នុងវិមាន 1600 Pennsylvania Avenue ក្នុងពេលផ្តល់បទសម្ភាសន៍ដល់ CNN នៅសាលប្រជុំរបស់លោកកាលពីយប់ថ្ងៃអង្គារ ដោយបានលើកឡើងរបស់អតីតប្រធានាធិបតីពីមុនៗថាអគារនេះគឺប្រៀបដូច "ទ្រុងចាបតូចមួយ" ។

លោកនិយាយថា "ខ្ញុំក្រោកពីព្រឹក ក្រឡេកមើលប្រពន្ធ Jill ហើយនិយាយថា ចុមយក្សយើងកំពុងនៅកន្លែងស្អីអ៊ីចេះ?"។

លោកបៃដិនបានបន្ថែមទៀតថា "ខ្ញុំមានអារម្មណ៍ទើសទាល់ក្នុងចិត្តជាពន់ពេក" ដោយនិយាយថា គាត់មិនទម្លាប់ឱ្យគេស្លៀកពាក់ជូនបែបនោះទេ។

លោកបាយដិនធំធាត់ឡើងនៅក្នុងវណ្ណៈកម្មករនៅទីក្រុង Scranton រដ្ឋ Pennsylvania ហើយជីវិតសាមញ្ញបែបនេះហើយគឺជាផ្នែកសំខាន់មួយនៃមុខមាត់នយោបាយរបស់គាត់។

ថ្មីៗនេះគាត់ទើបបានមករស់នៅក្នុងភូមិគ្រឹះធំមួយនៅជាយក្រុង Wilmington រដ្ឋ Delaware ។

សេតវិមានមានទីធ្លាធំទូលាយដែលមើលឃើញទេសភាពស្តូប Washington និងស្តូប Lincoln យ៉ាងច្បាស់ក្រឡែត ប៉ុន្តែត្រូវបានព័ទ្ធជុំវិញដោយរបងខ្ពស់និងឆ្មាំការពារមួយចំនួន។

លោកបាយដិននិយាយទៀតថា វាខុសគ្នាស្រឡះពីទីលំនៅដ្ឋានរបស់អនុប្រធានាធិបតី ដែលគេកំណត់នៅលើផ្ទៃដី ៣២ ហិកតានិងផ្តល់ជូននូវបន្ទប់ហែលទឹក កន្លែងដើរលេង និង កន្លែងហាត់ប្រាណ ដែលមានលក្ខណៈឯកជនជាងលំនៅដ្ឋានរបស់ប្រធានាធិបតី៕ ប្រភព ៖ Daily Mail

-->
adverise with khmeread

អ្នកនឹងចូលចិត្ត