តើអ្នកដឹងទេ? សង់ស៊ីខាន់សម្លាប់មនុស្ស ១១ ភាគរយលើពិភពលោកនាជំនាន់បុរាណ

សង់ស៊ីខាន់ ដែលកើតនៅតេមូជីន (Temüjin) នៅថ្ងៃទី១៨ សីហា ឆ្នាំ១២២៧ គឺជាស្ថាបនិកនិងជាមហាអធិរាជខាន់ដំបូងបង្អស់នៃចក្រភពម៉ុងហ្គោល ដែលបានក្លាយជាចក្រភពធំបំផុតនៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីការសោយទីវង្គតរបស់ទ្រង់។ តាមការស្រាវជ្រាវកន្លងមក សង់ស៊ីខាន់គឺជាអ្នកសម្លាប់មនុស្សជាង៤០លាននាក់នៅលើពិភពលោកជំនាន់បុរាណ។

ខណៈគេមិនអាចដឹងពីចំនួនស្លាប់ពិតប្រាកដអំឡុងសម័យសង្គ្រាមដណ្ដើមទឹកដីរបស់ម៉ុងហ្គោល ប្រវត្តិវិទូជាច្រើនបានដាក់ចំនួនស្លាប់នោះប្រហាក់ប្រហែល៤០លាននាក់។ ជំរឿនពីយុគសម័យកណ្តាលបង្ហាញថាចំនួនប្រជាជនចិនបានថយចុះ១០លាននាក់ អំឡុងពេលសង់ស៊ីខាន់កាន់អំណាច ហើយក្រុមអ្នកជំនាញបានប៉ាន់ស្មានថាគាត់ប្រហែលជាបានសម្លាប់មនុស្សចំនួន ៣ភាគ៤ នៃចំនួនប្រជាជនក្នុងប្រទេសអ៊ីរ៉ង់នាសម័យទំនើបបច្ចុប្បន្ន ក្នុងអំឡុងសង្គ្រាមរបស់គាត់ជាមួយចក្រភពក្វារ៉េសមីដ (Khwarezmid)។ ហើយការសម្លាប់រង្គាលរបស់សង់ស៊ីខាន់ គឺស្មើនឹងចំនួនប្រជាជនទូទាំងពិភពលោក១១ភាគរយ៕ ប្រភព ៖ History.com

adverise with khmeread

អ្នកនឹងចូលចិត្ត