ភរិយាលោកគីមជុងអ៊ុនបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយលេចឮពាក្យចចាមអារ៉ាមជាច្រើនអំពីការបាត់ខ្លួនរបស់គាត់

ភរិយារបស់លោកគីមជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីមានការសន្និដ្ឋានថាអវត្តមានរបស់នាងអាចមានជាប់ទាក់ទងនឹងវីរុសកូរ៉ូណាឬដោយសារតែមានផ្ទៃពោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃពុធថា លោកជំទាវ រី សូល ជូ អាយុ ៣០ ឆ្នាំប្លាយ បានចូលរួមជាមួយស្វាមីរបស់នាងនៅក្នុងការប្រគុំតន្ត្រីមួយដើម្បីរំលឹកថ្ងៃកំណើតរបស់ឪពុកក្មេកនិងជាអ្នកកាន់តំណែងមុនគឺលោកគីម ជុងអ៊ីល ។

ពិធីរំលឹកខួបនេះត្រូវបានគេស្គាល់ថាជាថ្ងៃ "ផ្កាយរះ" ហើយគឺជាថ្ងៃឈប់សម្រាកសាធារណៈដ៏សំខាន់បំផុតមួយរបស់ប្រទេស។

គ្មានអ្នកទស្សនា ឬអ្នកសម្តែងណាពាក់ម៉ាស់នៅក្នុងរូបភាពនោះទេ។ ដំណឹងនេះកើតឡើងនៅពេលដែលប្រទេសនេះមិនបានរាយការណ៍អំពីករណីកូវីដ១៩ជាផ្លូវការណាមួយឡើយ។

អ្នកជំនាញខាងក្រៅជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះការអះអាងរបស់កូរ៉េខាងជើងថាមិនមានករណីឆ្លងវីរុសកូរ៉ូណា ប៉ុន្តែនិយាយថាប្រទេសនេះប្រហែលជាបានចៀសផុតពីការរីករាលដាលនៃវីរុសកូរ៉ូណាដោយសារបិទប្រទេសជាងមួយឆ្នាំមកហើយ៕ ប្រភព ៖  Daily Mail

-->
adverise with khmeread