ហ្វេសប៊ុកបែកខ្លាំងមែនទែនហើយ បិទផេកខ្លួនឯងនៅក្នុងសង្គ្រាមលើសារព័ត៌មានរបស់អូស្ត្រាលី

ហ្វេសប៊ុកបានបិទទំព័រខ្លួនឯងពីបណ្តាញសង្គមអំឡុងសង្គ្រាមរបស់ខ្លួនលើសារព័ត៌មាននៅអូស្ត្រាលី។

ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថាខ្លួននឹងរារាំងអ្នកប្រើប្រាស់អ៊ីនធឺណេត ១៣ លាននាក់ប្រចាំខែរបស់វេបសាយនេះពីការអាននិងចែករំលែកព័ត៌មានក្នុងស្រុកនិងអន្តរជាតិលើវេទិការបស់ខ្លួនដើម្បីឆ្លើយតបនឹងច្បាប់ស្តីពីការចែកផលចំណេញជាមួយវេបសាយព័ត៌មាន។

ច្បាប់នេះនឹងបង្ខំឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាដូចជាហ្វេសប៊ុកនិងហ្គូហ្គោលចរចាជាមួយអ្នកផ្តល់ព័ត៌មានឱ្យផ្សាយមាតិការបស់ពួកគេ ប៉ុន្តែផេកផ្ទាល់ខ្លួនរបស់បណ្ដាញសង្គមមួយត្រូវបានគេឃើញបាត់ទៅវិញ។

រួមជាមួយផេកសុខភាពរបស់រដ្ឋាភិបាល ផេកសេវាកម្មជួយសង្គ្រោះ និងរាល់ផេកហ្វេសប៊ុកដែលមានកេរ្តិ៍ឈ្មោះល្បី ផេកហ្វេសប៊ុកក៏បានលុបចោលខ្លឹមសារទាំងអស់កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះផងដែរ។

ផេកផ្លូវការរបស់ហ្វេសប៊ុកផ្ទាល់ដែលកាលពីមុនផុសមាតិកាព័ត៌មានពីមុខងារចុងក្រោយរបស់ហ្វេសប៊ុក និងសមិទ្ធិផលរបស់ខ្លួន គឺលែងមានផុសអ្វីទៀតក្រៅពីមាតិកាទទេក្នុងផេកនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread