ឃាត់ជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសឆក់កាបូបតាមផ្លូវ២ករណីនៅស្រុកព្រៃនប់

ព្រះសីហនុ ៖ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីឆក់កាបូបតាមផ្លូវសាធារណៈ២ករណីផ្សេងគ្នា កើតឡើងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក នៅលើដងផ្លូវជាតិ៤ ស្ថិតក្នុងភូមិជើងគោ ឃុំជើងគោ និងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីទី១-ប៉ូលិសបានឃាត់ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ រឿន ភារៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ,​ ២-ឈ្មោះ ឈុំ ដារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ករណីទី២-ប៉ូលិសបានឃាត់ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ សុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និង២-ឈ្មោះ វន សំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបន្តថា មុនដំបូងជនសង្ស័យទាំង៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវជាតិលេខ៤ ចំនួន២កន្លែងផ្សេងគ្នា (ទីតាំងដូចខាងលើ) គឺជនរងគ្រោះទី១-ឈ្មោះ ហាច ចាន់ ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ និងទី២-ឈ្មោះ ហង្ស សារិន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់។ ក្រោយពេលកើតហេតុកម្លាំងប៉ូលិសជំនាញបានឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើ។

វត្ថុតាងរឹបអូសរួមមាន ម៉ូតូម៉ាងហុងដាឌ្រីមចំនួន២គ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព, ទូរស័ព្ទដៃចំនួន៣គ្រឿង ជារបស់ជនរងគ្រោះ, លុយ៩០,០០០រៀល ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នករណីខាងលើនេះត្រូវបានកម្លាំងប៉ូលិសជំនាញបានបន្តតាមនីតិវិធីនៃច្បាប់៕ 


 

-->
adverise with khmeread