នៅសុខៗភ្លើងឆេះពំនូកចំបើងអ្នកស្រុក,សំណាងល្អមិនឆេះរាលដាលដល់ផ្ទះ

កំពង់ចាម ៖ មានករណីអគ្គិភ័យឆេះពំនូកចំបើង ស្ថិតនៅចំណុចភូមិស្ពឺ (ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉ាត់ យូ ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីទទួលព័ត៌មាន លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការប៉ូលិសស្រុកចំការលើ បានបញ្ជាឱ្យកម្លាំងប៉ូលិសជំនាញបង្ការ ពន្លត់អគ្គិភ័យស្រុកចំការលើ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលស្ពឺ ព្រមទាំងបងប្អូនប្រជាការពារ ចេញរថយន្ដពន្លត់អគ្គិភ័យ ០១ គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់។ ក្នុងនោះខូចខាតពំនូកចំបើង០១ពំនូក ដែលមូលហេតុកំពុងធ្វើការស្រាវជ្រាវ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត ត្រូវបានរលត់អស់១០០ភាគរយ នៅវេលាមោង១ និង២០នាទីរសៀលថ្ងៃដដែល ហើយមិនបណ្ដាលឱ្យរបួសដល់មនុស្សនោះឡើយ៕

-->
adverise with khmeread