បុរសម្នាក់បើករថយន្តកែច្នៃធ្លាក់ប្រឡាយក្រឡាប់សង្កត់ស្លាប់

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តកែច្នៃដឹកទឹកធ្លាក់ប្រឡាយ ពីលើផ្លូវលំក្រាលគ្រួសក្រហមក្រឡាប់សង្កត់ស្លាប់ កើតឡើងស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នា វេលាម៉ោង១១ និង២០នាទីថ្ងៃពុធទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្តឈ្មោះ យ៉ុង យ៉េង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបើកបរក្នុងទិសដៅពីកើតទៅលិចក៏ជ្រុលធ្លាក់ខុសផ្លូវចូលក្នុងប្រឡាយទឹក ​បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះបណ្ដាលមកពីអ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នយានយន្តកែច្នៃខុសបច្ចេកទេសបានដាច់ហ្វ្រាំង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យខូចខាតរថយន្តដឹកទឹក១គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

-->
adverise with khmeread