ស្ត្រីជនជាតិចិនម្នាក់រអិលធ្លាក់ពីលើអគារសណ្ឋាគារជីងកាំង ជាន់ទី៥បាក់ជើង

ភ្នំពេញ ៖ មានករណីស្ត្រីជនជាតិចិនម្នាក់បានរអិលធ្លាក់ពីលើអគារសណ្ឋាគារ ជីងកាំង ជាន់ទី៥ បណ្ដាលឱ្យរងរបួសធ្ងន់កើតឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ និង៥៥នាទីយប់កន្លងទៅ ស្ថិតនៅភូមិក្បាលដំរី២ ក្រុមទី៣ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលិសនិយាយថា ស្ត្រីជនជាតិចិន ឈ្មោះ MEI MINGYANG  អាយុ២៧ឆ្នាំ (កើតនៅថ្ងៃទី ៤ ខែមករាឆ្នាំ១៩៩៤) ទីកន្លែងកំណើតប្រទេសចិន កាន់លិខិតឆ្លងដែនលេខ E29454571 បន្ទប់លេខ 8201 សណ្ឋាគារជីងកាំង ស្ថិតនៅភូមិសង្កាត់កើតហេតុខាងលើ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី ជនរងគ្រោះបានមកស្នាក់នៅសណ្ឋាគារជីងកាំង បន្ទប់លេខ 8201 ដែលស្ថិតនៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីក្រុមទី៣ ភូមិក្បាលដំរី២ សង្កាត់កាកាប២។ ​រហូតដល់ម៉ោង៩ និង៣០នាទីយប់ជនរងគ្រោះ បានចុះពីបន្ទប់របស់ខ្លួនមកខ្ចីឆ្នាំងសាកទូរសព្ទដៃនៅកន្លែងទទួលភ្ញៀវជាន់ផ្ទាល់ដី។

បន្ទាប់មកក៏ឡើងទៅលើបន្ទប់របស់ខ្លួនតែម្នាក់ឯងវិញ រហូតដល់ម៉ោងកើតហេតុខាងលើជនរងគ្រោះបានឡើងទៅជាន់ទី៥ ដំបូលអគារហើយបានអង្គុយលេងលើជញ្ជាំងរបងក៏បណ្ដាលឱ្យធ្លាក់មកក្រោម រងរបួសបាក់ជើងខាងស្ដាំឆ្អឹងតូច។

បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈហៅពេទ្យលោកសង្ឃដើម្បីព្យាបាលរបួស៕

-->
adverise with khmeread