Serena Williams រត់ចេញពីសន្និសីទកាសែតទាំងទឹកភ្នែក ក្រោយចាញ់កីឡាការិនីជប៉ុននៅព្រឹត្តិការណ៍ Australian Open

Serena Williams បានលើកឡើងនូវសំណួរអំពីអនាគតរបស់នាងបន្ទាប់ពីនាងបានចាញ់នៅក្នុងព្រឹត្តិការណ៍ Australian Open ហើយបន្ទាប់មកនាងបានរត់ចេញពីសន្និសីទកាសែតទាំងទឹកភ្នែក ក្រោយបរាជ័យក្នុងការប្រកួតរបស់នាង។

កីឡាការិនីអាមេរិករូបនេះនៅតែបន្តនៅលើទីលាន Rod Laver Arena និងបានគក់ទ្រូងរបស់នាងបន្ទាប់ពីទទួលបរាជ័យក្នុងលទ្ធផល ៦ទល់នឹង៣ និង ៦ទល់នឹង៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមស្នាដៃកីឡាការិនីជប៉ុន Naomi Osaka ។ បន្ទាប់មកនាងមានអារម្មណ៍រំជួលចិត្តនៅពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីនោះ។

នៅពេលសួរទាក់ទងនឹងសំណួរចាក់ដោតនៃកំហុសដែលនាងបានសាងក្នុងការប្រកួត នាងបានឆ្លើយថា "ខ្ញុំមិនដឹងទេ ខ្ញុំសូមចប់ត្រឹមហ្នឹងហើយ" ហើយនាងក៏បានដើរចេញពីបន្ទប់ ខណៈនាងមិនអាចគ្រប់គ្រងអារម្មណ៍រំជួលចិត្តរបស់ខ្លួនបានទេ។

មុននឹងនាងដើរចេញ នាងត្រូវបានគេសួរថាតើនាងអាចនិយាយលាទីលាន Melbourne ឬយ៉ាងណា បន្ទាប់ពីឱកាសចុងក្រោយរបស់នាងក្នុងការតាមស្មើឯតទគ្គកម្ម Grand Slam ចំនួន ២៤ របស់ Margaret Court ត្រូវរបូតចេញពីដៃ។

នាងបានឆ្លើយតបថា "ប្រសិនបើខ្ញុំនិយាយលា ខ្ញុំនឹងមិនប្រាប់នរណាម្នាក់ឡើយ" ។ ឥឡូវនេះវាមានរយៈពេលបួនឆ្នាំហើយចាប់តាំងពីនាងបានឈ្នះពានរង្វាន់ធំមួយ៕


 

-->
adverise with khmeread