អាមេរិកចោទជនជាតិកូរ៉េខាងជើង៣នាក់ពីបទលួចលុយ ១,៣ ពាន់លានដុល្លារ

ជនជាតិកូរ៉េខាងជើង ៣ នាក់ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទលួចនិងជំរិតយកប្រាក់ជាង ១,៣ ពាន់លានដុល្លារពីធនាគារនិងធុរកិច្ចនៅជុំវិញពិភពលោក។

អ្នកទាំងបីដែលមិនស្ថិតក្នុងការឃុំឃាំងក៏ត្រូវបានចោទប្រកាន់ពីបទដាក់ដំណើរការកម្មវិធីលុយអេឡិចត្រូនិចបែបព្យាបាទ Cryptocurrency ផងដែរ។

ពលរដ្ឋកាណាដា-អាមេរិកាំងម្នាក់ក៏ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ផងដែរ។

បុរសទាំងនោះក៏ត្រូវបានចោទប្រកាន់ផងដែរថាជាផ្នែកមួយនៃក្រុមវាយប្រហារតាមអ៊ីនធឺណេតឈ្មោះ Wannacry ឆ្នាំ ២០១៧ ដែលបានធ្វើឱ្យប្រព័ន្ធកុំព្យូទ័រសេវាសុខភាពរបស់ចក្រភពអង់គ្លេសគាំងទូទាំងប្រទេស។

ដោយប្រកាសអំពីការចោទប្រកាន់នេះ លោក John Demers អគ្គរដ្ឋអាជ្ញារងទទួលបន្ទុកសន្តិសុខជាតិបានមានប្រសាសន៍ថា ប្រទេសកូរ៉េខាងជើង "បានក្លាយជាបណ្តាញឧក្រិដ្ឋជនដែលមានទង់ជាតិ" ។

ជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងនោះ ឈ្មោះ Park Jin Hyok ត្រូវបានចោទប្រកាន់កាលពី ២ ឆ្នាំមុន ចំពោះតួនាទីក្នុងឆ្នាំ២០១៤សម្រាប់ការ Hack ទៅលើក្រុមហ៊ុន Sony Entertainment Pictures។

លោក Park, Jon Chang Hyok និង Kim Il ត្រូវបានចោទប្រកាន់ពីបទឃុបឃិតប្រព្រឹត្តបទល្មើស ការសមគំនិតក្នុងការលួចបន្លំតាមអ៊ីនធឺណេតនិងលួចលុយធនាគារ៕ ប្រភព ៖ BBC


 

-->
adverise with khmeread