ថៃប្រកាសចាក់វ៉ាក់សាំងឱ្យមនុស្សទាំងអស់នៅក្នុងប្រទេស មិនថាជនបរទេសឬពលករចំណាកស្រុក

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈថា មនុស្សគ្រប់រូបនៅក្នុងប្រទេសថៃ មិនថាជនជាតិថៃនិងជនបរទេសរួមទាំងពលករចំណាកស្រុក នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ ដែលមានគុណភាពនិងសុវត្ថិភាព។

ការធានានេះត្រូវបានធ្វើឡើងដោយជំនួយការអ្នកនាំពាក្យ Apisamai Srirangson នៅក្នុងសន្និសីទព័ត៌មានរបស់រដ្ឋបាលស្ថានការណ៍កូវីដ១៩នៅឯវិមានរដ្ឋាភិបាល។

លោកស្រីបាននិយាយថា មនុស្សគ្រប់គ្នានៅក្នុងប្រទេសរួមទាំងជនបរទេសអាចទទួលបានវ៉ាក់សាំង។

លោកស្រីនិយាយថា "ការចាក់វ៉ាក់សាំងនឹងរាប់បញ្ចូលជនបរទេសនិងពលករចំណាកស្រុក។ រដ្ឋាភិបាលមានបំណងផ្តល់ការការពារស្មើៗគ្នា"៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread