adverise with khmeread Jose mourinho2

លោក Mourinho ឆ្លៀត​និយាយ​បង្អាប់​លេងសើច​នូវ​ទម្រង់​លេង​ដ៏​អន់​របស់ Chelsea ក្នុង​កម្មវិធី​ទូរទស្សន៍ BBC

​ប្រិយមិត្ត Chelsea ច្បាស់​ជា​មិន​រីករាយ​នឹង​ចំណាត់ថ្នាក់​របស់​ក្រុម​ខ្លួន​និង​ទម្រង់​លេង​ដ៏​អន់​របស់​ក្លឹប​ទេ ប៉ុន្តែ​លោក Jose Mourinho បែរជា​អាច​ឆ្លៀត​រក​នឹក​និយាយ​លេងសើច​ចេញ​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​លោក​បច្ចុប្បន្ន​។ 

​គ្រូបង្វឹក​តោ​ខៀវ​បាន​លេចមុខ​ក្នុង​កម្មវិធី The Clare Balding Show របស់​ទូរទស្សន៍ BBC សម្រាប់​បុណ្យ​ណូអែល​នៅក្នុង​ឃ្លី​ប​វីដេអូ​ខ្លី​មួយ ដោយ​ក្នុងនោះ​លោក​បែរជា​និយាយ​ចំអក​លេង​ដាក់ Chelsea ទៅវិញ​។​

​នៅពេល​ត្រូវបាន​សួរថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត​និង​មាន​ក្តី​សុខ គាត់​បាន​ឆ្លើយ​ដោយ​សើច​ក្អាកក្អាយ​ថា "​ឥឡូវនេះ​ហេស​? ធ្វើ​មិច​ឲ្យ​ឈ្នះ​បាន​មួយ​ប្រកួត​"​។ បច្ចុប្បន្ន Chelsea កំពុង​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ ១៦ ក្នុង ១៦ ប្រកួត​ដោយ​ក្នុងនោះ​ទើបតែ​ឈ្នះ​បាន ៤ ប្រកួត​ប៉ុណ្ណោះ និង​ចាញ់​ដល់​ទៅ ៩ ប្រកួត​។​

​សម្ពាធ​ឥឡូវ​កំពុង​ធ្លា​ក់លើ​លោក Jose Mourinho ដោយ​លោក​ត្រូវតែ​សង្គ្រោះ Chelsea ក្នុង​រដូវ​កាល​នេះ និង​ត្រូវ​ស្រោច​អាជីព​របស់លោក​នៅ Stamford Bridge ផងដែរ ប៉ុន្តែ​វា​ក៏​ល្អ​ដែរ​ពេល​ឃើញ​លោក​សើច​សប្បាយ​ទោះ​កំពុង​រង​សម្ពាធ​ខ្លាំង​យ៉ាងណាក៏ដោយ​៕

​ប្រភព​៖ មេត្រូ​

adverise with khmeread

មតិយោបល់