ដើមភ្លៅមាន់ខ្មែរមានគុណសម្បត្តិឱសថព្យាបាលជំងឺច្រើនប្រការ មិនដែលនឹកស្មានដល់!

ដើមភ្លៅមាន់ គឺជារុក្ខជាតិមួយដែលត្រូវបានគេយកមកប្រើធ្វើជាឱសថ ឬគ្រឿងសម្អាងនានា។ គ្រាប់របស់រុក្ខជាតិនេះត្រូវបានគេប្រើធ្វើជាតែ ឬថ្នាំ។ រីឯប្រេងចេញពីគ្រាប់របស់វាត្រូវបានគេប្រើធ្វើជាប្រេងក្រអូប។

សម្រាប់រុក្ខជាតិនេះមើមរបស់វាក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺក្រពះ និងពោះវៀនដូចជាទល់លាមក ចង់ក្អួត ក្អួត ឈឺក្រពះ រមួលពោះ បាត់បង់ចំណង់អាហារ និងមហារីកក្រពះផងដែរ។ វាក៏ត្រូវបានប្រើសម្រាប់ពស់ចឹក ឈឺក្បាល ធ្លាក់ទឹកចិត្ត ស្ពឹកសាច់ដុំ ឈឺសន្លាក់  នោមទាស់ ថប់បារម្ភ បញ្ហាផ្លូវភេទ ជំងឺប្រមេះទឹកបាយ ហើម ជំងឺបេះដូង និងបញ្ហាសួតផងដែរ។

ផលប៉ះពាល់ ៖ សម្រាប់ស្ដ្រីមានផ្ទៃពោះ និងស្ដ្រីបំពៅដោះទារក គឺមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នោះទេ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺមិនត្រូវបានណែនាំឱ្យប្រើប្រាស់រុក្ខជាតិនេះឡើយ ដោយសារវាធ្វើឱ្យប៉ះពាល់ដល់ជាតិស្ករក្នុងឈាម។ រីឯអ្នកទើបតែវះកាត់ថ្មីថ្មោងក៏មិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ដែរ ត្រូវរង់ចាំយ៉ាងហោចណាស់២សប្ដាហ៍ដែរបន្ទាប់ពីវះកាត់រួច។

កម្រិតនៃការប្រើប្រាស់៖ អ្នកត្រូវចងចាំថា រុក្ខជាតិនេះប្រៀបដូចជាថ្នាំពេទ្យដែរ ដូច្នេះប្រើប្រាស់ត្រូវមានកម្រិត និងតាមអាយុ ហើយផលិតផលធម្មជាតិមិនមែនសុវត្ថិភាពទាំងអស់នោះទេ ដូច្នេះកម្រិតនៃការប្រើប្រាស់គឺសំខាន់៕ ប្រភព ៖ webmd

adverise with khmeread