ប្រពន្ធរបស់សេដ្ឋីរុស្ស៊ីម្នាក់ ចង់បានកូន ១០៥ នាក់ បន្ទាប់ពីស្វាគមន៍កូនចំនួន១០នាក់រួច

ស្ត្រីជនជាតិរុស្ស៊ីម្នាក់បានបង្ហើបឱ្យដឹងថានាងនិងស្វាមីជាសេដ្ឋីមានគម្រោងបង្កើតកូនរហូតដល់ទៅ ១០៥ នាក់ បន្ទាប់ពីបានស្វាគមន៍ទារក ១០ នាក់ ដោយអ្នកពពោះជំនួសក្នុងរយៈពេលតែ ១០ ខែ។

នាង Christina Ozturk អាយុ ២៣ ឆ្នាំមានដើមកំណើតនៅទីក្រុងមូស្គូបានជួបជាមួយម្ចាស់សណ្ឋាគារដែលមានទ្រព្យស្តុកស្តម្ភរបស់នាងឈ្មោះ Galip Ozturk អាយុ ៥៦ ឆ្នាំ ខណៈពេលឈប់សម្រាកនៅឯឆ្នេរសមុទ្រ Batumi ក្នុងរដ្ឋ Georgia របស់អាមេរិក។

នាង Christina ដែលបានផ្តល់កំណើតឱ្យកូនស្រីរបស់នាងឈ្មោះ Vika នៅអាយុ ១៧ ឆ្នាំបាននិយាយថាប្តីប្រពន្ធនេះបានជ្រើសរើសប្រើម្តាយផ្សេងទៀតពពោះជំនួសព្រោះពួកគេចង់បានកូនច្រើនតាមដែលអាចធ្វើទៅបាន។

កូនច្បងរបស់ពួកគេឈ្មោះ Mustafa បានកើតនៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ខណៈពេលដែលការបន្ថែមសមាជិកថ្មីបំផុតរបស់ពួកគេនិងកូនទី ១០ ជាមួយគ្នា គឺឈ្មោះ Olivia បានកើតនៅថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ ។

ម្តាយកូន១១នាក់រូបនេះបានបង្ហាញថា ពួកគេទាំងពីរនាក់បានពិភាក្សាគ្នារឿងយកកូនជាង ១០០ នាក់ដោយនិយាយថា "ខ្ញុំមិនដឹងថាតើនឹងមានមនុស្សប៉ុន្មាននាក់ទេ ប៉ុន្តែយើងប្រាកដជាមិនមានគម្រោងបញ្ឈប់នៅត្រឹម ១០ នាក់នោះទេ" ។

Christina ដែលទទូចឱ្យមានទម្លាប់មើលថែកុមារយ៉ាងតឹងរ៉ឹងបានអះអាងថាកូនរបស់នាងមានចំនួន ១០ នាក់គេងពីម៉ោង ៨ យប់ដល់ម៉ោង ៦ ព្រឹករៀងរាល់យប់ ហើយបាននិយាយថាម៉ែដោះរបស់ក្រុមគ្រួសារកត់ត្រារាល់កូនៗរបស់ពួកគេក្នុងកំណត់ហេតុប្រចាំថ្ងៃ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread