រដ្ឋតិចសាសអស់ស្បៀង មនុស្ស៧លាននាក់ត្រូវការទឹកក្តៅបន្ទាន់ និង ៥០ម៉ឺននាក់គ្មានអគ្គិសនីប្រើ ដោយសារព្យុះទឹកកក

ប្រជាជនរដ្ឋតិចសាសដ៏សែនកម្សត់កំពុងស្ថិតក្នុងស្ថានភាពតស៊ូដើម្បីរស់រានមានជីវិត ខណៈដែលរដ្ឋមួយនេះចាប់ផ្ដើមអស់ស្បៀងអាហារនិងទឹក ស្របពេលប្រជាជនប្រមាណ៧លាននាក់បញ្ជាទិញទឹកក្ដៅ ត្បិតមនុស្សជាច្រើននៅតែគ្មានថាមពលអគ្គិសនីនិងអ្នកស្រុកដែលស្រេកឃ្លានបានបង្ខំចិត្តតម្រង់ជួររយៈពេលបួនម៉ោងដើម្បីទទួលបានអាហារក្តៅៗកាន់ក្នុងដៃ។

ថ្ងៃព្រហស្បតិ៍ម្សិលមិញគឺជាថ្ងៃទី៥ជាប់ៗគ្នា ដែលផ្ទះរាប់សិបពាន់ខ្នងបន្តគ្មានអគ្គីសនីប្រើប្រាស់ ខណៈដែលរដ្ឋនេះរងការវាយប្រហារដោយព្យុះទឹកកក Uri កាលពីចុងសប្ដាហ៍។

មនុស្សជិត៥០ម៉ឺននាក់កំពុងអត់អគ្គីសនីប្រើប្រាស់ បន្ទាប់ពីអភិបាលរដ្ឋលោក Gregg Abbott បានបញ្ជាឱ្យក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរបស់រដ្ឋលក់ប្រេងឥន្ធនៈឱ្យទៅក្រុមហ៊ុនផលិតថាមពលអគ្គិសនីនៅក្នុងរដ្ឋ ហើយបានទាមទារចម្លើយពីអ្នកផ្គត់ផ្គង់អគ្គិសនីអំពីការខកខានផ្គត់ផ្គង់ថាមពលដ៏មហន្តរាយដែលបានរួមចំណែកដល់ការស្លាប់យ៉ាងហោចណាស់ ១០ នាក់នៅក្នុងរដ្ឋតិចសាស។

កង្វះថាមពលនិងអាកាសធាតុត្រជាក់ខ្លាំងបានចាប់ផ្តើមនូវវិបត្តិច្រើនឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារ ដោយការដាច់ចរន្តអគ្គិសនីនៅតាមហាងលក់គ្រឿងទេស បានបំផ្លាញផលិតផលស្រស់ៗនៅលើធ្នើរក្នុងហាងលក់ទំនិញ ហើយមិនមានសញ្ញានៃការដឹកជញ្ជូនមកដល់តាមដងផ្លូវដ៏ត្រជាក់ដើម្បីបំពេញបន្ថែមស្តុកថ្មីនោះទេ៕ ប្រភព៖ Daily Mail

-->
adverise with khmeread