ម្ចាស់ចាក់សោចេញក្រៅអស់ទុស្សេខ្សែភ្លើងឆេះផ្ទះអស់៦ខ្នង នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ៦ខ្នងសង់អំពីឈើលើក្រោមថ្ម ត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវវត្តចាស់ ក្រុមទី០២ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលឆេះឈ្មោះ ធី រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងធ្វើម៉ូតូ ផ្ទះសង់ពីឈើប្រក់ស័ង្កសី ទំហំ៤ម៉ែត្រគុណនិង៨ម៉ែត្រ ខូចខាតផ្ទះ៦ខ្នងឆេះទាំងស្រុង តែពុំបណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសឡើយ។ មូលហេតុបណ្តាល មកពីឆ្លងចរន្តអគ្គីសនី។

តាមប្រភពបានឱ្យដឹងថា ផ្ទះឆេះមុនគេ ជាផ្ទះនោះធ្វើអំពីឈើប្រក់សង្ក័សី ជាសិប្បកម្មធ្វើតុទូ ខណៈម្ចាស់ផ្ទះមិននៅចាក់សោចោលបណ្ដាលឆាបឆេះសន្ធោសន្ធៅ ហើយបានឆេះ រាលដាល ដល់ផ្ទះដែលជាប់គ្នាជាបន្តបន្ទាប់តែម្ដង។ 

សមត្ថកិច្ចបានចេញ រថយន្តអន្តរាគមន៍ចំនួន​១៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​១៦ឡាន​ ស្មើនឹង​៧០ម៉ែត្រគូប ហើយបាញ់រលត់ទាំងស្រុង នៅវេលាម៉ោង១២ និង២០នាទី យប់រំលងអធ្រាត្រ៕ 

-->
adverise with khmeread