បុរសអង់គ្លេសម្នាក់សុំជាប់គុកដោយសុខសាន្ត ជាជាងធ្វើចត្តាឡីស័កជាមួយមនុស្សក្នុងគ្រួសារ

អធិការប៉ូលិសម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨កុម្ភៈថា បុរសម្នាក់បានប្រគល់ខ្លួនទៅប៉ូលិសជាជាងចំណាយពេលយូរក្នុងធ្វើចត្តាឡីស័កជាមួយមនុស្សដែលគាត់រស់នៅជាមួយ។

ប៉ូលិសបាននិយាយថាបុរសនោះបានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យមន្រ្តីប៉ូលិសនៅរសៀលថ្ងៃពុធក្នុងគោលបំណងដើម្បីសន្តិភាពនិងភាពស្ងប់ស្ងាត់ក្នុងគុកតែឯង។

ការចូលរួមក្នុងការទប់ស្កាត់ជំងឺរាតត្បាតបានធ្វើឱ្យមនុស្សជាច្រើនចង់បានកន្លែងស្ងាត់ពីមនុស្សដែលពួកគេរស់នៅជាមួយ។

ប៉ុន្តែបុរសនោះហាក់ដូចជាធ្វើហួសពេក ដែលចូលទៅដេកគុកល្អជាងដេកផ្ទះ។

អធិការ Darren Taylor មកពីខេត្ត Sussex របស់អង់គ្លេសបានបង្ហោះរឿងដ៏ចម្លែកនៅលើ Twitter របស់គាត់។

គាត់បាននិយាយថា "សន្តិភាពនិងស្ងប់ស្ងាត់! បុរសនោះបានប្រគល់ខ្លួនឱ្យពួកយើងកាលពីរសៀលម្សិលមិញ បន្ទាប់ពីបានប្រាប់យើងថាគាត់ចង់ចូលពន្ធនាគារជាជាងចំណាយពេលច្រើនជាមួយមនុស្សដែលគាត់រស់នៅជាមួយ!"៕


 

-->
adverise with khmeread