ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ព្រែកឯង

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ ព្រែកឯងឃាត់ខ្លួន នាថ្ងៃទី១៩​ កុម្ភៈ ឆ្នាំ២០២១ ម៉ោង០៣ទៀបភ្លឺ នៅមុខផ្ទះគ្មានលេខ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ ១-ឈ្មោះ នៅ វណ្ណៈ ភេទប្រុស អាយុ​២៧ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ រត់តុនិង២-ឈ្មោះយិន វណ្ណៈ ភេទ ប្រុស អាយុ​២៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ រត់តុ។ ទាំង២នាក់ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​។

វត្ថុតាងដកហូត ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូចនិងទូរស័ព្ទ ០២គ្រឿង (ម៉ាក IPhone 5 ពណ៌ផ្កាឈូកនិងម៉ាក​Redmi ពណ៌ប្រផេះ)។

បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread