ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកថ្មី ឃាត់ខ្លួន នាថ្ងៃទី១៨ កុម្ភៈ​ ឆ្នាំ២០២១ ម៉ោង១១​ និង១០នាទី នៅមុខដីឡូតិ៍គ្មាន​លេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ​រ៉េត​ ម៉ី​ ភេទស្រី​ អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ មិនពិតប្រាកដ,២-ឈ្មោះ​ ខេង​ ពោង ភេទ​ប្រុស​ អាយុ​២០ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ មិនពិតប្រាកដ, ៣-ឈ្មោះ ​អែម​ សារិទ្ធ​ ភេទប្រុស​​ អាយុ​១៩ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ មិនពិតប្រាកដ និង៤-ឈ្មោះ​ ឌិន​ នាង​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ។ ទាំង០៤នាក់ស្នាក់នៅភូមិចំពុះក្អែក១​ សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ​។ វត្ថុតាងដកហូត ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) សរុប២២កញ្ចប់ (២០កញ្ចប់ថង់តូច​ និង​ ០២កញ្ចប់ធំល្មម)។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread