កូនស្រីសម្ងាត់របស់ពូទីននិយាយថា នាងចូលចិត្តភាពលេចធ្លោជាសាធារណៈ ក្រោយអ្នកនយោបាយប្រឆាំងលាតត្រដាងអត្តសញ្ញាណរបស់នាង

និស្សិតម្នាក់ដែលអះអាងថាជាកូនស្រីសម្ងាត់របស់មេដឹកនាំរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន បាននិយាយថា នាងចូលចិត្តចេញមុខចេញមាត់ បន្ទាប់ពីអត្តសញ្ញាណរបស់នាងត្រូវបានលាតត្រដាងដោយសារព័ត៌មានប្រឆាំងក្នុងប្រទេសរុស្ស៊ី។

ប៉ុន្តែនាង Luiza Rozova អាយុ ១៧ ឆ្នាំដែលគេស្គាល់ផងដែរថា Elizaveta Krivonogikh បានបដិសេធមិនបញ្ជាក់ ឬបដិសេធថានាងជាអ្នកស្នងមរតករបស់បុរសខ្លាំងប្រចាំវិមានក្រឹមឡាំង។

តាមដឹងនាងជាកូនស្រីសំណព្វរបស់មេដឹកនាំរុស្ស៊ីពីទំនាក់ទំនងឥតខាន់ស្លាជាមួយលោកស្រី Svetlana Krivonogikh ដែលប្រែពីអ្នកបម្រើទៅជាសេដ្ឋីនី។

Luiza បានឆ្លើយសំណួរនៅលើ Clubhouse ដែលជាកម្មវិធីបណ្តាញសង្គមជជែកតាមសំឡេងតែប៉ុណ្ណោះដែលបានអញ្ជើញចេញពីក្នុងចំណោមអ្នកកាសែត Andrey Zakharov ដែលបានទម្លាយរឿងរ៉ាវរបស់នាងលើវេបសាយ Proekt.Media ។

Zakharov ដែលឥឡូវបម្រើការឱ្យ BBC របស់រុស្សីបានសួរ Luiza ថា "តើខ្ញុំបានធ្វើឱ្យនាងឈឺចាប់ដោយសារការស៊ើបអង្កេតរបស់ខ្ញុំទេ?"។

នាងបានឆ្លើយថា "អូរ! មិនទាំងអស់ទេ។ ជីវិតរបស់ខ្ញុំនៅទ្រឹង ខ្ញុំពិតជាអរគុណណាស់ចំពោះឱកាសចេញមុខមាត់បែបនេះ ដែលមនុស្សនឹងដឹងអំពីប្រវត្តិរបស់ខ្ញុំ។ ខ្ញុំមិនដែលព្យាយាមធ្វើឱ្យល្បីខ្លួនខ្ញុំទេ។ ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ កុំបារម្ភពីខ្ញុំ។ ជីវិតខ្ញុំនឹងនៅតែបន្តទៅមុខ ហើយអ្វីៗគឺល្អប្រសើរ"។

Luiza ក៏បានលាតត្រដាងដែរថា នៅ១៨ខែខាងមុខទៀតនាងនឹងក្លាយជានិស្សិតនៃសាកលវិទ្យាល័យ St Petersburg ជាលើកដំបូងហើយ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread