Huawei ងាកមកបង្កើតបច្ចេកវិជ្ជាដើម្បីបង្កើនទិន្នផលនៅកសិដ្ឋានចិញ្ចឹមជ្រូក

ក្រុមហ៊ុន Huawei កំពុងងាកទៅរកបច្ចេកវិជ្ជាសម្រាប់កសិករចិញ្ចឹមជ្រូក ខណៈដែលខ្លួនដោះស្រាយនឹងការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើស្មាតហ្វូនរបស់ខ្លួន។

ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិនត្រូវបានបញ្ឈប់ពីការចូលប្រើប្រាស់សមាសធាតុសំខាន់ៗ បន្ទាប់ពីរដ្ឋបាលត្រាំបានចាត់ទុកក្រុមហ៊ុនជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ដើម្បីឆ្លើយតបទៅនឹងការលក់ស្មាតហ្វូនដែលកំពុងជួបការលំបាក ក្រុមហ៊ុន Huawei កំពុងស្វែងរកប្រភពចំណូលផ្សេងទៀតសម្រាប់បច្ចេកវិជ្ជារបស់ខ្លួន។

រួមជាមួយបច្ចេកវិជ្ជានិម្មិត (AI) សម្រាប់កសិករចិញ្ចឹមជ្រូក ក្រុមហ៊ុន Huawei ក៏កំពុងធ្វើការជាមួយឧស្សាហកម្មរ៉ែធ្យូងថ្មផងដែរ។

អតីតប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានអះអាងថាក្រុមហ៊ុន Huawei អាចចែករំលែកទិន្នន័យអតិថិជនជាមួយរដ្ឋាភិបាលចិន ហើយការចោទប្រកាន់នេះត្រូវបាន Huawei បដិសេធម្តងហើយម្តងទៀត។

ជាលទ្ធផលក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំជាងគេបំផុតនៅលើពិភពលោកត្រូវបង្ខំចិត្តផលិតតែម៉ូដែល 4G ដោយសារតែក្រុមហ៊ុនខ្វះការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិកក្នុងការនាំចូលគ្រឿងបន្លាស់សម្រាប់ទូរស័ព្ទម៉ូដែល 5G ។

ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានធ្លាក់ចុះ ៤២ ភាគរយនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ដោយសារខ្លួនបានតស៊ូជាមួយនឹងការផ្គត់ផ្គង់មីក្រូឈីបដែលមានកំណត់ដោយសារតែការដាក់ទណ្ឌកម្ម។

ក្រុមហ៊ុន Huawei ក៏ត្រូវបានរារាំងពីការអភិវឌ្ឍ 5G នៅក្នុងប្រទេសមួយចំនួនដែររួមទាំងចក្រភពអង់គ្លេស ចំពេលមានការបារម្ភអំពីសន្តិសុខជាតិ៕ ប្រភព ៖ BBC

adverise with khmeread